CamNews

តន្រ្តី 

Jay-Z និង​ Kanye West ចេញបទចម្រៀង ដ៏មានអត្ថន័យ

Jay-Z និង Kanye West ជាតារា ២ ដួងក្នុងលំដាប់កំពូលតារាចម្រៀង Rap របស់អាមេរិកដែល
កាលពីថ្មីៗនេះគេបានទទួលបានជោកជ័យក្នុងការប្រគុំតន្រ្តី Watch The Throne នៅអ៊ឺរ៉ុបនោះ
គេទាំង ២ នាក់ក៏បានចេញផ្សាយនូវបទចម្រៀងថ្មីមួយដែលជាបទចម្រៀងដ៏មានអត្ថន័យក្រោម
ចំណងជើងថា "No Church In The Wild"។

បទចម្រៀងនេះបង្ហាញពីភាពឃោឃៅក្នុងការបង្រ្កាបបាតុករនៅ Prague ដែលបង្ហាញពីភាព
រើសអើងដល់មនុស្ស ពីសំណាក់រដ្ឋាភិបាល មកលើប្រជាពលរដ្ឋ។ ដូចជាចំណងជើងនៃបទ
ចម្រៀងនេះ "គ្មានទេព្រះវិហារនៅក្នុងបរិបទនៃធម្មជាតិ" បើនិយាយអោយស្រួលស្ដាប់ទៅ
គឺគេចង់សំដៅទៅលើវីដេអូចម្រៀងនេះដែល មានតែភាពឃោឃៅចំពោះប្រជាពលរដ្ឋដែល
ទាមទារសិទ្ធិសមស្របពីរដ្ឋាភិបាល ហើយភាពឃោឃៅទាំងនេះមិនមាន សាសនាណាអាច
មកហាមឃាត់បានឡើយ វាប្រៀបបានដូចជារស់នៅក្នុងព្រៃដណ្ដើមគ្នារស់ដូច្នោះដែរ។

ដោយ៖ នីតា
ប្រភពពី៖ consequenceofsound