CamNews

តារា 

Kanye West ចំណាយលុយរាប់លានដុល្លារ ដើម្បីអោយ តារាចំរៀងម្នាក់ច្រៀងនៅ ពិធីរៀបការរបស់ខ្លួន

បន្ទាប់ពី រស់នៅជាមួយគ្នា រហូតដល់បាន កូនប្រុសមួយ ទៅហើយនោះ ទីបំផុត Kanye West និង Kim Kardashian បានរៀបការ ជាមួយគ្នា ស្របច្បាប់ ក្លាយជាប្តីប្រពន្ធ ហើយ ។ ពិធីមង្គលការ នេះ ត្រូវបានគេ ដឹងថាចំណាយប្រាក់ អស់ជាច្រើន ហើយក៏វាប្លែក ពីគេអស្ចារ្យ ផងដែរ Kanye West ក៏ បានអញ្ជើញ តារាចំរៀង Lana Del Rey មកច្រៀងកំដរ ផងដែរ ។



ប្រសិនបើ ទស្សនិកជន គិតថាការ ច្រៀងរបស់ Lana Del Rey គឺដោយសារតែ មិត្តភាពនោះគឺខុស ហើយ ។ Lana Del Rey ត្រូវបាន Kanye West ជួលអោយមក ច្រៀងក្នុងពិធីមង្គលការ ក្នុងតំលៃ រហូតដល់ទៅ ២.៨ លានដុល្លារឯណោះ ។ ក្នុងតំលៃជិត ៣ លានដុល្លារនេះ Lana Del Rey ចំណាយ ពេលច្រៀងតែ ៣ បទប៉ុណ្ណោះ ។ យើងមិនបានដឹងថា នាងច្រៀងបទអ្វី ខ្លះឡើយតែបទ Young And Beautiful ប្រាកដជាមាន នៅក្នុង ៣ បទនេះព្រោះ បទនេះ Kanye ចាក់នៅពេលសុំ Kim រៀបការ ។


បានតាម ប្រភពព័ត៌មាន បានអោយដឹងថា Kanye West បានធ្លាប់អោយ Lana Del Rey ច្រៀងនៅ ក្នុងពិធីភ្ជាប់ពាក្យ ម្តងរួចទៅហើយ តែនាងមិនយល់ព្រម រហូតទាល់តែលើកនេះ ២.៨ លានដុល្លារ ហើយបើមិនព្រម ទើបវាចំលែក ៕ 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star singer kanye west kim kardashian lana del rey