CamNews

ព័ត៌មានជាតិ 

ក្មេងស្ទាវបើក ម៉ូតូបញ្ច្រាសទិស ក្នុងល្បឿនលឿន បុករថយន្ត ហ៊ីយ៉ាន់ដាយ ដួលបោក ក្បាលស្លាប់ ទាំងពីរនាក់

កណ្តាល ៖ យុវជនឈាមរាវ ចំនួន២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈពួកគេ
បានបើកម៉ូតូឌុបគ្នាក្នុងល្បឿន យ៉ាងលឿន ហើយបញ្ច្រាសទិសផ្លូវ ក៏ជ្រុលទៅបុករថយន្ត ហ៊ី
យ៉ាន់ដាយ បណ្តាលឲ្យដួលបោកក្បាល ស្លាប់តែម្តង។

គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង ដោយខ្លួនឯង ដោយសារតែមិនគោរពច្បាប់ចរាចរណ៍
ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨៖៣០នាទី យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣
ស្ថិតនៅតាមផ្លូវជាតិ លេខ២ មុខផ្សារតាខ្មៅថ្មី សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍ ពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជាក្មេងស្ទាវ បានបើក
ម៉ូតូម៉ាកវី តាមបណ្តាយ ផ្លូវជាតិលេខ២ ក្នុងល្បឿនយ៉ាងលឿន ដោយបើកបញ្ច្រាសទិស ស្រាប់
តែដល់ ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង ដែលធ្វើដំណើរ
តាម ស្តាំដៃរបស់គេ បណ្តាលឲ្យជនរងគ្រោះ ទាំងពីរនាក់ដួលម៉ូតូ បោកក្បាល ស្លាប់តែម្តងទៅ។

យ៉ាងណាក៏ដោយ ជនរងគ្រោះទាំងពីរនាក់ មិនទាន់ត្រូវបាន ស្គាល់អត្តសញ្ញាណ នៅឡើយទេ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅពិនិត្យ និងយកម៉ូតូ របស់ជនរងគ្រោះ និងរថយន្តទៅ
រក្សាទុក ដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ