CamNews

ព័ត៌មានជាតិ 

នារីវ័យក្មេងស្រស់ស្អាតម្នាក់ រងការរិះគន់ខ្លាំងៗនៅលើ Facebook (Video Inside)

ភ្នំពេញ៖  បន្ទាប់ពីនារីវ័យ ក្មេងស្រស់ស្អាតម្នាក់ បានបង្ហោះវីដេអូឃ្លីប នៅលើបណ្តាញទំនាក់
ទំនង សង្គមហ្វេសប៊ុក (Facebook) របស់ខ្លួនថ្មីៗនេះ ស្រាប់តែមហាជន និងស្រទាប់យុវវ័យ
មួយចំនួន ដែលនិយមលេងបណ្តាញ សង្គមដ៏ពេញ និយមមួយនេះ បានធ្វើការរិះគន់ខ្លាំងៗ
មកលើនាង ។

នៅក្នុងវីដេអូឃ្លីប រយៈពេល២៧ វិនាទី របស់នារីវ័យក្មេងម្នាក់ ដែលបានប្រាប់ឈ្មោះខ្លួន ឯងថា
អេនីតា ដោតនាងបានរៀបរាប់ ពីការដែលនាងមិនបាន ឆ្លើយតប និងលេងជាមួយ Friend ដែល
បាន Comment និង Chat ជាមួយនាង។ នាងបាននិយាយថា នាងមួយរយៈនេះ នាងរវល់ខ្លាំង
ហើយ នាងក៏បានសម្តែងការ អភ័យទោសចំពោះ Friend របស់នាងផងដែរ ។ តែអ្វីដែលធ្វើឲ្យ
មហាជន និយមលេងបណ្តាញសង្គម Facebook ធ្វើការរិះគន់មកលើនាងខ្លាំងៗ បែបនេះក៏ព្រោះ
តែនាង បានស្លៀកពាក់បែបសិចស៊ី មិនសមទំនងជាកូនខ្មែរ ហើយថែមទាំង បង្ហោះវីដេអូ ថែម
ទៀតផង ។

បើយើងសង្កេត មើលតាមរយៈ Comment របស់ Friend នាវីវ័យក្មេងរូបនេះដែល បានសរសេរចំ
ពោះវីដេអូ គឺរិះគន់ និងស្តីបន្ទោសខ្លាំងៗ មកលើនាង ហើយក៏មាន មួយចំនួនតូច សរសើរបែប
ចំអក ចំពោះនាងផងដែរ ។

សូមទស្សនាវីដេអូខាងក្រោម៖ 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: video cute girl sexy facebook nation news khmer