CamNews

ព័ត៌មានបច្ចេកវិទ្យា 

Twitter ទទួលយក​អគ្គនាយក​បច្ចេកវិទ្យា​របស់ Facebook មក​ធ្វើជាបុគ្គលិក

ការទទួលយក​បុគ្គលិក​របស់​សត្រូវមកធ្វើការឱ្យខ្លួន បានបង្ហាញថា Twitter នៅតែមិនបោះ​បង់
​ការប្រកួត​ប្រជែង​ជាមួយនឹង​ Facebook ។

បណ្ដាញសង្គម Twitter ត្រូវបានគេ​គិត​ថា ជិត​នឹង​ “បាត់បង់ជីវិត” នៅចំពោះមុខ​អំណាច​ដ៏ខ្លាំង
ក្លា​របស់ Facebook ។ ប៉ុន្តែ ថ្មី​ៗនេះ មានការភ្ញាក់ផ្អើលមួយគួរ​ឱ្យចាប់អារម្មណ៍ នោះគឺ អតីត​អគ្គ​
នាយក​ផ្នែកបច្ចេកវិទ្យា​របស់ Facebook លោក Bret Taylor បែរ​ជាមកធ្វើការ​ឱ្យ​ Twitter។

Bret Taylor ធា្លប់ជា អគ្គ​នាយក​ផ្នែកបច្ចេកវិទ្យា​របស់ Facebook ហើយ​ក៏ធ្លាប់ជា​មនុស្សសំខាន់
ម្នាក់ក្នុង​ការ​ជួយ​បង្កើត Google Maps ឱ្យ Google បានចូលធ្វើការ​ជាផ្លូវការ ឱ្យ Twitter ដោយ​
អង្គុយលើកៅ​អី​មួយនៅក្នុង​ក្រុមប្រឹក្សាភិបាល​ ចាប់ពីថ្ងៃនេះ​តទៅ។

អតីត​អគ្គនាយក​ Omid Kordestani របស់ Twitter ឱ្យដឹងថា ៖ “Bret Taylor នាំមកនូវ​គំនិត​ដ៏
អស្ចារ្យ​សម្រាប់យើងខ្ញុំ ហើយ​ចំណេះ​ដឹង​ផ្នែកបច្ចេកវិទ្យា​របស់គាត់ គឺមិនអាចកាត់ថ្លៃបាន។
Bret Taylor អាចជួយ​យើងខ្ញុំ ក្នុងការ​អភិវឌ្ឍ​ និង​អនុវត្តគម្រោង​ថ្មីៗ ក្នុងឆ្នាំ ២០១៦ និងពេល
អនាគត”។

សូមរំលឹកថា មុននេះ បណ្ដាញសង្គម​ Twitter ក៏ធ្លាប់​ទទួលយក​ CEO Debra Lee របស់ក្រុមហ៊ុន
BET, អគ្គនាយកផ្នែកហិរញ្ញវត្ថុ​ Hugh Johnston របស់ Pepsi និង​អ្នកជំនួញ Martha Lane Fox
ឱ្យមកកាន់តួនាទី​នៅក្នុង​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន​ផងដែរ។

សកម្មភាព​ខាងលើរបស់ Twitter អាច​ឱ្យគេ​ឃើញថា បណ្ដាញសង្គម​នេះ មិនទាន់ចុះចាញ់​មហា
​យក្ស Facebook នៅឡើយ​។ ជាងនេះ Twitter ក៏បាន​បន្ថែមកម្លាំង​​ជាច្រើន ដែលគេ​ជឿ​ថា អនាគត
Twitter នឹង​ធ្វើការ​ប្រកួត​ប្រជែង​យ៉ាងខ្លាំងក្លា​បំផុត ជាមួយនឹង​ Facebook។

ប្រែសម្រួល ៖ បុត្រា


Tags: Twitter Facebook បុគ្គលិក