CamNews

ព័ត៌មានបច្ចេកវិទ្យា 

ខ្លាចគេលួច​ Password Facebook ? សូម​សាកល្បង​វិធីខាងក្រោម!

មកដល់ពេលនេះ Facebook ​លែងនៅជា​បណ្ដាញសង្គមធម្មតា​ទៀត​នោះទេ។ Facbook មាន
​ផ្ទុក​ទិន្នន័យ​ជាច្រើន​របស់ម្ចាស់​គណនី (រួមទាំង​ទិន្នន័យ​សម្ងាត់បំផុត)! ដូច្នេះ អ្នក​ប្រើប្រាស់​
ប្រហែលជា​កំពុងតែព្រួយបារម្ភ ចំពោះ​សុវត្ថិភាព​នៃគណនី​ ខ្លាច​ក្រែង​មានគេហែកចូលលួច​ទិន្ន
ន័យ​របស់ខ្លួន។ បើសិន​ព្រួយបារម្ភ សូម​អានអត្ថបទនេះ!

ខាងក្រោមនេះ គឺជាវិធី ៣យ៉ាង​ ដែលណែនាំដោយ​ Facebook ជួយការពារ​អ្នក ពីការ​ហែកចូល
​លួចទិន្នន័យ​ពីសំណាក់​ជនខិលខូច។

១.ការពារ​លេខកូដសម្ងាត់ ៖ អ្នកមិនត្រូវ​ប្រើប្រាស់​លេខកូដសម្ងាត់​នៃគណនី​ Facebook របស់​
អ្នក នៅ​កន្លែង​ផ្សេងៗ លើប្រព័ន្ធ​អ៊ីនធឺរណែត ហើយក៏មិនត្រូវ​ប្រាប់វា​ទៅឱ្យអ្នកណាម្នាក់ដឹង
នោះដែរ។ ត្រូវធានាថា មានតែអ្នកម្នាក់គត់ដែលដឹងលេខកូដ​សម្ងាត់។

ទន្ទឺមនឹងនេះ ចូរ​កុំដាក់លេខកូដ​សម្ងាត់​ដោយ​ឈ្មោះ អក្សរ​ ឬ​សញ្ញា​ធម្មតា​ ដូចជា​ឈ្មោះរបស់
ខ្លួន ឬថ្ងៃខែឆ្នាំកំណើតជាដើម។ ចូរ​ដាក់​លេខកូដសម្ងាត់ដែលអ្នកដទៃ​មិនអាច​ស្មានត្រូវ​។ ប៉ុន្តែ
អ្នកក៏មិនគួរ​ដាក់​លេខ​កូដ​ដែលអ្នកអាចនឹង​មិនចាំ​។

២.សូមចងចាំថា Facebook នឹងមិន​ដែលផ្ញើ​ឱ្យម្ចាស់គណនី នូវ​សារ ឬ​អ៊ីមេល​ ស្នើ​ឱ្យ​ផ្ដល់​ព័ត៌
មានលំអិត​របស់គណនីនោះទេ។ ដូច្នេះ បើ​សិន​មានគេ​ផ្ញើសារ​មក​ស្នើដូច្នេះ ចូរ​កុំឆ្លើយតប និង
មិនត្រូវ​ចុច​លើ​ link ភ្ជាប់ទៅកាន់​ទំព័រអ្វីមួយនោះដែរ។

បន្ទាប់មក ចូរ​រាយការណ៍​ករណីខាងលើ ទៅឱ្យ Facebook ដើម្បីធ្វើការ​ត្រួតពិនិត្យ។ ប៉ុន្តែ​កុំភ្លេច
លុយ​សារ​នោះចោលផង។

៣.សូម​ចូលទៅកាន់​ទំព័រ មុខងារ​សន្តិសុខ​របស់ Facebook ដើម្បី​បានដឹងនូវ​ព័ត៌មានលំអិត
ទាក់ទឹន​នឹង​បច្ចេកទេស​ក្នុងការ​ការពារ​គណនី​ (សូមចុច​លើអក្សរ​ពណ៌ខៀវ​)។

ប្រែសម្រួល ៖ បុត្រា


Tags: គណនី ហ្វេសប៊ុក Facebook សុវត្ថិភាព