CamNews

ព័ត៌មានបច្ចេកវិទ្យា 

បន្ទាប់ពី Mark Zuckerberg គណនី​ម្ចាស់ Twitter ក៏ត្រូវគេហែកចូល

គណនី​ Twitter របស់ Jack Dorsey ដែលជា CEO របស់បណ្ដាញសង្គមនេះ ត្រូវបានគេហែក
ចូល និងគ្រប់គ្រងក្នុងរយៈពេលខ្លី។

Jack Dorsey ជា CEO របស់បណ្ដាញសង្គម Twitter

បន្ទាប់ពីបាន​ហែកចូលគណនី Twitter របស់អគ្គនាយកប្រតិបត្តិ​ Jack Dorsey នៃបណ្ដាញសង្គម
Twitter នេះ ក្រុមហែកឃើរ ដែលមានឈ្មោះថា OurMine បានបង្ហោះ​ link មួយ​ដែលភ្ជាប់ទៅកាន់
​គេហទំព័រ​របស់ខ្លួន រួមនឹង​វីដេអូមួយនៅលើ Vine។ ក្រុមហែកឃើរ OurMine ថែមទាំងបាន​ប្រកាស
ថា ពួកគេ​កំពុងតែ​ត្រួតពិនិត្យ​សមត្ថភាព​នៃការ​ការ​ពារសុវត្ថិភាព​​របស់ Twitter។ ​

ដូច្នេះ មានន័យថា ក្រុមហែកឃើរ បាន​គ្រប់គ្រង​គណនី​របស់ម្ចាស់ Twitter បើទោះប្រការនេះ​
បានកើតឡើងតែក្នុងរយៈពេលខ្លីក៏ដោយ។ ភ្លាមៗបន្ទាប់នោះ សារ​របស់ក្រុម OurMine នៅលើ
Twitter Jack Dorsey ក៏ត្រូវបានលុយ​ចោល។

គណនី​ Twitter របស់ Jack Dorsey ដែលជា CEO របស់បណ្ដាញសង្គមនេះ ត្រូវបានគេ
ហែកចូល

សូមរំលឹកថា OurMine គឺជាក្រុមហែកឃើរមួយ​ ដែលធ្លាប់បានហែកចូល​គណនី​ Twitter និង
Pinterest របស់ CEO Facebook លោក Mark Zuckerberg, គណនី​ Quora របស់ CEO Google
Sundar Pichai ឬគណនី​មួយចំនួនទៀត​របស់បណ្ដា​ក្រុមតារាល្បីៗ ដូចជា David Guetta និង
Channing Tatum ។ល។ ប៉ុន្តែ ការហែកចូល និងគ្រប់គ្រងបានគណនី​ Twitter របស់ម្ចាស់
បណ្ដាញសង្គមនេះ ត្រូវបានគេមើលឃើញថា ជា​ករណី​លេចធ្លោបំផុត​។

ប្រែសម្រួល ៖ បុត្រា


Tags: ម្ចាស់ Facebook ម្ចាស់ Twitter​ ហែកឃើរ គណនី