ភ្នំពេញ៖ ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាពគាស់ផ្ទះ ប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុង
រាជធានីភ្នំពេញ និងប្រើប្រាស់គ្រឿងញៀន១០នាក់ ត្រូវបានបង្ហាញមុខជាសាធារណ:នៅព្រឹកថ្ងៃទី
៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រោយពីចាប់ខ្លួនជាបន្តបន្ទាប់ពីសំណាក់កម្លាំង នគរបាល ការិយាល័យ
ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌទួលគោក។
លោក អេង សោភា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានមានប្រសាសន៍ថា ក្រោយពីសកម្ម
ភាពចោរ គាស់ផ្ទះជាច្រើនករណី កន្លងមក នៅក្នុងរាជធានីភ្នំពេញ និងធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់
ទ្រព្យសម្បត្តិ និងលុយកាស់ ជាច្រើន មកនោះ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ នគរបាល
រាជធានី ភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរង និងជាប្រធានការិយាល័យ
កណ្តាលយុត្តិធម៌ បានបញ្ជាឲ្យកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌសហការជាមួយ កម្លាំងនគរបាល
តាមបណ្តាខណ្ឌ ចុះស្រាវជ្រាវតាម និងតាមចាប់មុខសញ្ញាទាំងនេះ ឲ្យបានដើម្បីយកទៅផ្តន្ទាទោស
តាមផ្លូវច្បាប់ ។
លោក អេង សោភា បានបន្តទៀតថា ក្រោយពីមានការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន និងមាន
ការសម្រប សម្រួលតាមផ្លូវច្បាប់ពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង រួចមកកម្លាំង
របស់លោក បានឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំងនេះ ជាបន្តបន្ទាប់សរុប១០នាក់ ក្នុង
នោះ ជនសង្ស័យគាស់ផ្ទះ៥នាក់ និងប្រើប្រាស់គ្រឿងញៀន ៥នាក់ ហើយមាននារី៣នាក់ ។
លោក អេង សោភា បានបន្តថា ក្រោយការចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿង និង
សម្ភារ:ជាច្រើនផ្សេងទៀត៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល