CamNews

តារា 

Kris សមាជិកក្រុមចំរៀង EXO ចង់បញ្ចប់កុងត្រា ជាមួយនិងផលិតកម្ម SM ឡើងដល់ការដាក់ពាក្យប្តឹង

ព័ត៌មានមួយ ដែលធ្វើអោយ អ្នកគាំទ្រក្រុម ចំរៀង​ EXO និងពិភព KPOP ភ្ញាក់ផ្អើល ជាខ្លាំងបន្ទាប់ ពីបានទទួល ដំណឹងមកថា Kris មេក្រុម EXO-M ចង់បញ្ចប់កុងត្រា ជាមួយនិង ផលិតកម្ម SM ។



ព័ត៌មាននេះ បានផ្ទុះឡើង ពីសារព័ត៌មានចិន មួយដែលបាន រាយការណ៍ថា Kris បានដាក់ពាក្យ បណ្តឹងទៅតុលាការ ទីក្រុង សេអ៊ូលហើយ តែខាងសារព័ត៌មាន កូរ៉េបាន ទាក់ទងទៅ តុលាការ វិញហើយក៏ បានប្រាប់ថា មិនទាន់មានពាក្យបណ្តឹងណា ដែលទាក់ទងនិង ផលិតកម្ម SM ឡើយ ក្នុងពេល ។ ក្រោយមកជាបន្តទៀត សារព័ត៌មាន 10Asia បានបញ្ចេញព័ត៌មានថា ខ្លួនបានទាក់ ទងជាមួយនិង តុលការ ទីក្រុងសេអ៊ូល រួចហើយថា នៅថ្ងៃទី ១៥ ឧសភា ២០១៤ ម្សិលមិញនេះ ទើបតែមាន ពាក្យបណ្តឹងមួយ បានដាក់ដែលដើម ចោទគឺ Kris សមាជិកក្រុម EXO នេះឯង ប្តឹង សុំអោយ កុងត្រារបស់គាត់ និងផលិតកម្ម SM ក្លាយជាមោឃៈ ។



បើយោងទៅតាម អ្នកដែលនៅជិត Kris បានអោយដឹងថា ខាងផលិតកម្ម SM បានចាត់ទុក Kris ដូចជាវត្ថុ ជាជាងចាត់ទុក ដូចជាសិល្បករ ។ ផលិតកម្ម SM តែងតែសំរេច រាល់កិច្ចការ អ្វីៗទាំង អស់ដោយ មិនមានការ ពិភាក្សាជាមួយនិង Kris ឡើយ ហើយមិនត្រឹម តែប៉ុណ្ណោះ ក៏បិទសិទ្ធិសេរី ភាពជាច្រើន ទៀតដែលទាក់ទង និងសិទ្ធិមនុស្ស ដូចនេះហើយ កុងត្រាទាំងនោះ ត្រូវតែរំសាយ ចោល ។ គ្រាន់តែព័ត៌មាន របស់ 10Asia បានចុះរួចហើយនោះ រូបភាពនៃ ពាក្យបណ្តឹងរបស់ Kris ត្រូវបានគេ បង្ហោះពាសពេញ អ៊ីនធើណេត ចំណែកខាង ផលិតកម្ម SM បានត្រឹមនិយាយថា នឹង ស្វែងរកមើលថា​ តើរឿងនេះជាការពិត ឬក៏អត់ ។ ព័ត៌មានចុងក្រោយ បង្អស់នេះ ត្រូវបានគេដឹងថា ផលិតលោក Cho Bum Suk ដែលជាមេធាវី ការពារក្តីរបស់ Hangeng អតីតសមាជិកក្រុម Super Junior នោះនឹងតវាក្តីនេះអោយ Kris ។



គួរបញ្ជាក់ផងដែរថា Kris ជាសមាជិកក្រុម EXO-M ដែលជាក្រុមសំរាប់ ទីផ្សារចិន ហើយរឿងក្តី មួយនេះត្រូវបាន គេដឹងថា ដូចទៅនិង រឿងក្តីរបស់ Hangeng ដែលជា សមាជិករបស់ក្រុម Super Junior-M អញ្ចឹង ។ ខាងមេធាវី Cho Bum Suk បានប្រាប់ថា ក្រុមលោកនឹងតវា ក្តីនេះក្នុងសភាព ស្ងប់ស្ងាត់ រហូតទាល់តែ ចេញលទ្ធផល ទើបប្រកាសដល់ សាធារណជន ៕ 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: star singer kpop kris exo sm