កណ្តាល៖ នៅវេលាម៉ោង ៧យប់ ថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៣ នេះ សមត្ថកិច្ចរបស់ស្នងការខេត្ត
កណ្តាល បានចុះបង្ក្រាបមេខ្លោងចែកចាយថ្នាំញៀនដ៏ធំ និងសកម្ម នៅស្រុកកោះធំ នេះបើយោង
តាមលោកស្នងការ អ៊ាវ ចំរើន ថ្លែងប្រាប់អោយដឹង ។
លោកស្នងការបានបញ្ជាក់ថា ពីរនាក់ដែលចាប់បាននេះគឺជាអ្នកចែកចាយដ៏សកម្មមួយ នៅក្នុង
ស្រុកកោះធំ និងដកហូតបាន ថ្នាំញៀនបានចំនួន ១២កញ្ចប់ និងប្រាក់(ដុល្លារ និងរៀល) បាន
មួយចំនួនផងដែរ ។
តាមរបាយការណ៌ សមត្ថកិច្ចបានអោយដឹងថា ការបង្រ្កាបនេះចាប់បានម្នាក់ប្រុសឈ្មោះ ថូ ភារម្យ
អាយុ ២៦ឆ្នាំ រស់នៅស្រុកកោះធំ និង ស្រីជាគូស្នេហ៌ ឈ្មោះ លី ស្រីពេជ្រ អាយុ ២២ រស់នៅ
សង្កាត់បឹងត្របែក ខណ្ឌចំការមន ឃាត់បាននៅចំណុច ខាងត្បូងស្ពានព្រែកនូ ក្នុងភូមិកោះចាស់
ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីពេលកន្លងទៅ សមត្ថកិច្ចបានចាប់ មុខសញ្ញាជួញដូរ និង
ចែកចាយ គ្រឿងញៀន ដ៏សកម្មម្នាក់ នៅស្រុកកោះធំ ខេត្ដកណ្ដាលផងដែរ ដែលជាខែ្ស
បណ្តាញរបស់មេខ្លោងខាងលើនេះ ឈ្មោះ ហុង ចន្ថា ដែលត្រូវបានគេដឹងថា ជាប្អូនថ្លៃ
របស់នាយ នគរបាលប៉ុស្ដិ៍ឃុំសំពៅពួន ត្រូវបានចាប់ ខ្លួននៅឯខេត្ដតាកែវ ពីសំណាក់
កម្លាំងអាវុធ ហត្ថ ការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿង ញៀន ថ្ងៃទី០១ ខែកញ្ញា កន្លង
ទៅ ខណៈដែលជនសង្ស័យ ទាំងពីរនាក់កំពុងស្ថិតនៅក្នុងអាហារដ្ឋានផ្ទះស្បូវសុភមង្គល
ក្នុងភូមិស្ងោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ដតាកែវ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល