ចម្លែកៗ ៖ ជាការពិត បើយើងងាកក្រឡេកទៅមើល គេហទំព័រសារព័ត៌មានបរទេស
ដេលីម៉ែល ដែលទើបតែបានចេញផ្សាយកាលពី ពីរ ថ្ងៃកន្លងទៅនេះ អោយដឹងថា វីដេអូមួយ
ស្តីពីកិច្ចអន្តរាគមន៍ អំឡុងពេលនៃការកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍មួយកន្លែង ត្រូវ
បានរកអោយឃើញថា បានក្លាយជាបេក្ខភាពវីដេអូសារព័ត៌មាន ដែលមានអ្នកចូលទស្សនា
ច្រើនជាងគេ (Most viewed video) ។
គួររំឭកផងដែរថា មូលហេតុដែលនាំអោយមានការចូលទស្សនាវីដេអូមួយនេះ ក៏ព្រោះតែវា
ស្តែងចេញនូវកិច្ចអន្តរាគមន៍មួយដ៏អស្ចារ្យ ពោលគឺ ការប្រើប្រាស់យន្តហោះធ្វើការរំលត់ភ្លើង
ដែលបានឆាបឆេះ អំឡុងពេលនៃការកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍មួយកន្លែង ភាគ
ខាងកើត ប្រទេសកាណាដា ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណី
ថតបានទិដ្ឋភាពរួមមួយនេះ គឺលោក Shawn Noseworthy ដែលជាអ្នកកាន់កាម៉េរ៉ាផ្ទាល់ ។
ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះ
បន្តិចទៅ ៖
ទស្សនាព័ត៌មានមិនគួរអោយជឿ គួរអោយចាប់អារម្មណ៍ជាច្រើនទៀត សូមចុចទីនេះ ទាំង
អស់គ្នាណា៎ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉ែល