CamNews

ព័ត៌មានជាតិ 

ប្រញាប់ចូល ប្រឡងជិះ ម៉ូតូច្រាស ទិសជ្រុល ទៅបុកម៉ូតូ នគរបាល រងរបួសធ្ងន់

ភ្នំពេញៈ មន្ត្រីនគរបាលម្នាក់ រងរបួសធ្ងន់ ដោយសារ តែយុវសិស្សម្នាក់ ប្រញាប់ចូលប្រឡង
ហើយជិះម៉ូតូរបស់ខ្លួនបញ្រ្ចាសទិស ក្នុងល្បឿនលឿន ជ្រុលចង្កូត ទៅបុកម៉ូតូមន្ត្រីនគរបាល
យ៉ាងពេញទំហឹង កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅ
តាមបណ្តោយ ផ្លូវជាតិលេខ៤ ទល់មុខវិទ្យាល័យជម្ពូវ័ន្ត ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌ
ពោធិ៍សែនជ័យ ។

នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាយ សុធារិទ្ធ  ភេទប្រុស អាយុ៥០ឆ្នាំ មាន
មុខរបរជា មន្ត្រី នគរបាលផ្នែកអន្តរាគមន៍នៅក្រុង រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរងរបួសបាក់កជើងខាងឆ្វេង ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥
ពណ៌ខ្មៅសេរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AW-9441 ។ ចំណែកឯម៉ូតូបង្កវិញ ម៉ាកស្មាស
វីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-7622 អ្នកបើកបរពុំត្រូវបានគេ ស្គាល់ឈ្មោះនោះទេ ។

សាក្សីកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើតហេតុជន រងគ្រោះជិះម៉ូតូម្នាក់ ឯងក្នុងទិស
ដៅពីលិច ទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកស្មាស ជិះបើកបរ
ដោយយុវសិស្ស ម្នាក់បើកអែបច្រាសក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូមន្ត្រីនគរបាល
បើកបរស្របទិសប្រកាន់ស្តាំ បណ្តាលមន្ត្រីនគរបាលរងរបួសបាក់កជើងខាងឆ្វេង ។ ភ្លាមៗត្រូវ
បាននគរបាល ទូរស័ព្ទហៅរថយន្ត សង្គ្រោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ ដឹកយក
ទៅកាន់មន្ទីរពេទ្យ ព្រះកុសមៈហៅ មន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះ អាយុជីវិត បន្ទាន់ រីឯវត្ថុតាងតាំងទាំងពីរគ្រឿងត្រូវនគរបាលយកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាលខណ្ឌ
ពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ៕   

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News