CamNews

ព័ត៌មានជាតិ 

បុរស៣នាក់ជីក បានគ្រាប់បេ៤០ យកមកបោះលេង ផ្ទុះរងរបួសធ្ងន់ ២ស្រាល១

កំពង់ចាមៈ បុរស៣នាក់ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ខណៈទៅជីកដីដាំកូនដើមកៅស៊ូ បាន
ប្រទះ គ្រាប់ បេ៤០ក្បាលកន្តុប មួយគ្រាប់មិនបានយកប្រគល់ឲ្យសមត្ថកិច្ច បែជាយកទៅបោះដាក់
គ្នា លេងសើច បណ្តាល ឲ្យគ្រាប់នោះធ្លាក់ ប៉ះដីផ្ទុះឡើង រងរបួសធ្ងន់២នាក់ និង ស្រាល១នាក់ នៅ
ភូមិវវាលវង់ ឃុំរកាព៥ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

លោកសេង ម៉ិ មេប៉ុស្តិ៍ ឃុំរកាព៥ បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះទាំង ៣នាក់  ទី១៖ ឈ្មោះ ពោន
សុផាត ភេទប្រុស អាយុ៣០ឆ្នាំ ទី២៖ ឈ្មោះទ្រី ធីឌួង ភេទប្រុស អាយុ២៧ឆ្នាំ (ពីរនាក់នេះរបួសធ្ងន់)
ទី៣៖ ឈ្មោះ ពោន ជ្រាយ ភេទប្រុស អាយុ២២ឆ្នាំ របួសស្រាល អ្នកទាំង៣ មានទីលំនៅក្នុងភូមិកើត
ហេតុខាងលើ។

លោក មេប៉ុស្តិ៍ បានឲ្យដឹងទៀតថា មុនកើតហេតុ បុរសទាំង៣នាក់ បានទៅជីកដី ដាំកូនដើមកៅស៊ូ
លុះ បន្ទាប់មក ពួកគេ បានជីកបានគ្រាប់ បេ៤០មួយ(គ្រាប់កន្តុប ប្រភេទគ្រាប់បេសំណាញ់) ហើយ
ពេលជីក បាននោះ ឈ្មោះ ពោន ជ្រាយ បានយកគ្រាប់នោះ បោះដាក់គ្នាលេង លុះពេលបោះសំដៅ
ជនរងគ្រោះពីរ  នាក់ទៀតនោះ ចាប់មិនជាប់ក៏ជ្រុះធ្លាក់ដី បណ្តាលឲ្យគ្រាប់នោះ ផ្ទុះឡើង បណ្តាល
ឲ្យរងរបួស បុរសពីរ នាក់ធ្ងន់ ចំណែក អ្នកបោះគ្រាប់នោះ របួសស្រាលត្រូវបានដឹកយកទៅសង្គ្រោះ
នៅមន្ទីពេទ្យ៕

ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News