រតនគិរីៈ បុរសជនជាតិទំពូងម្នាក់ ស្រវឹងស្រាជោគជាំ រួចដើរទៅដេក ទទឹងផ្លូវ លើផ្លូវជាតិលេខ៧៨A ត្រូវ រថយន្តបើកិនស្លាប់ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ត្រង់ចំណុចមុខ ការ៉ាស់សាំង ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។
សាក្សីក្បែរកន្លែងកើតហេតុ បាននិយាយ ឲ្យដឹងថា ជនរងគ្រោះខាងលើ ជាមនុស្សញៀនគ្រឿង ស្រវឹង ហើយក៏ធ្លាប់ដេក តាមផ្លូវសាធារណៈ កន្លងមកផងដែរ។
បើតាមសមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ កាំ ភ្លេវ ហ៊ាង អាយុ៣៨ឆ្នាំ ជនជាតិទំពូន ស្នាក់នៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ជាមនុស្សញៀនគ្រឿងស្រវឹង ហើយមានសតិមិនល្អ ។
សមត្ថកិច្ចមូលដ្ឋាន ខាងលើប្រាប់បន្តទៀតថា មុនពេលកើតហេតុ ពួកគេបានឮសម្លេង រថយន្តបើកបរ មានទិសដៅពីជើងទៅត្បូង ពោលគឺពីទីរួមស្រុកអូរជុំ ចូលមកទីរួម ក្រុងបានលុង ហើយរថយន្ត នោះ ធុនតូចព្រោះបើកកិនមនុស្សមិនមានបែកសរីរាង្គនោះទេ។ យ៉ាងណាក៏ដោយសមត្ថកិច្ច កំពុងតែស្វែង រកម្ចាស់ រថយន្ត ដើម្បីមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកឯសាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីជនជាតិ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល