CamNews

ព័ត៌មានជាតិ 

ពេលម្ដាយ ទៅបោះឆ្នោត ចូលចាប់ រំលោភកូនស្រី ត្រូវជាប់ខ្នោះ

តាកែវ ៖ ជនល្មោភកាមម្នាក់ បានចូល ទៅធ្វើសកម្មភាព ចាប់រំលោភនារីវ័យជាង ២០ឆ្នាំ ខណៈ
ដែលជនរងគ្រោះកំពុងនៅផ្ទះ តែម្នាក់ឯង  ហើយម្ដាយរបស់ខ្លួនជាប់រវល់ ទៅបោះឆ្នោត កាលពី
ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះនារីរងគ្រោះក្នុងឃុំពារាម ស្រុកបាទី ខេត្ដតាកែវ។
យ៉ាងណាក៏ដោយ ជនល្មោភកាមរូបនេះ ត្រូវបាននារីរងគ្រោះ ចោទប្រកាន់ហើយ ប្ដឹងទៅសមត្ថ
កិច្ច ចុះមកចាប់ខ្លួនភ្លាមៗ ខណៈដែលជនល្មោភកាមរូបនេះ   ឆ្លើយថា មកពីការត្រូវរ៉ូវគ្នា តាំងពី
ថ្ងៃចូលឆ្នាំមកម្ល៉េះ ។

យោងតាមប្រភព   ព័ត៌មានពីសមត្ថកិច្ច   មូលដ្ឋានបានឱ្យដឹងថា  ជនល្មោភកាមដែល ត្រូវបាន
សមត្ថកិច្ចចាប់ខ្លួន ខាងលើនេះមាន ឈ្មោះ អ៊ិន ឆើត អាយុជាង ៣០ឆ្នាំ រស់នៅ ភូមិខ្នារធំ ឃុំពា
រាម ស្រុកបាទី ខេត្ដតាកែវ រីឯនារីរងគ្រោះ ឈ្មោះ ហ.ស.ខ អាយុ ២៣ ឆ្នាំ ។

យោងតាមការរៀបរាប់ របស់នារីរង គ្រោះប្រាប់សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ
១០ និង២០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នៅពេលដែលរូបនាងកំពុងនៅផ្ទះម្ដាយមីង
ឈ្មោះ គីង យីក រស់នៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា នោះ ហើយខណៈដែលម្ដាយមីងត្រឡប់
មកពីបោះឆ្នោត ក៏បានប្រាប់រូបនាងឱ្យយក សៀវភៅគ្រួសារប្រគល់ជូនម្ដាយ នៅឯការិយាល័យ
បោះឆ្នោត ពីព្រោះម្ដាយរបស់ខ្លួនមិនបានយកអ្វីទៅទាំងអស់។ នារីរងគ្រោះបានបន្ដថាក្រោយពី
ឮម្ដាយមីងប្រាប់យ៉ាងដូច្នេះ រូបនាងក៏បានធ្វើដំណើរទៅផ្ទះ រកសៀវភៅគ្រួសារ ប៉ុន្ដែ ពេលកំពុង
រក សៀវភៅគ្រួសារនោះ   ក៏ត្រូវបានជនសង្ស័យ  ដែលមានផ្ទះទល់មុខគ្នា ដើរចូលតាម ក្រោយ
រួចចាប់ឱបផ្ដួលទៅលើគ្រែធ្វើ សកម្មភាពចាប់រំលោភ រហូតបានសម្រេចតែម្ដង ។

យោងតាមពាក្យបណ្ដឹងនេះដដែល បានឱ្យដឹងទៀតថា ដោយសារតែបាត់ក្មួយស្រីយូរពេក មិន
ឃើញយកឯកសារដូចជា សៀវភៅគ្រួសារ ទៅឱ្យម្ដាយរបស់ខ្លួននៅ   ឯការិយាល័យបោះឆ្នោត
នោះ ម្ដាយមីងក៏ដើរទៅផ្ទះនារីរងគ្រោះក៏ស្រាប់តែឮសំឡេងសម្រែកឱ្យជួយពេលនោះក៏រុញទ្វារ
ឃើញ   ជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភ  ក៏រាយការណ៍ជូនសមត្ថកិច្ច ចុះមកចាប់ខ្លួនតែ
ម្ដង ។ យ៉ាងណាក៏ដោយជនសង្ស័យរូបនេះបានសារភាពថា រូបគេមិនបានបង្ខំ និងចាប់រំលោភ
ទៅលើនារីនេះឡើយ   គឺជាការព្រម ព្រៀងគ្នាពីព្រោះពួកគេបានស្រឡាញ់គ្នា តាំងពីថ្ងៃចូលឆ្នាំ
មកម្ល៉េះនិងធ្លាប់ដេកជាមួយគ្នាជាញឹកញាប់ទៀតផង ប៉ុន្ដែដោយសារតែនៅព្រឹកកើតហេតុនោះ
ខណៈដែល ម្ដាយមីងទៅឃើញទាន់ ក៏ស្រែកធ្វើជា របៀបឆោឡោ  ហើយប្ដឹងសមត្ថកិច្ចចុះមក
ឃាត់ខ្លួនតែម្ដងទៅ ។ យ៉ាងណាក៏ដោយ បើទោះបីមានការដោះសារពីជនសង្ស័យនេះក៏ដោយ
ក៏សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News