ស្វាយរៀង ៖ ព្រះសង្ឃចំនួន ២៨អង្គ និងកូនសិស្សលោកចំនួន ៤នាក់ បានក្អួត ចង្អោរ ក្រោយពីព្រះសង្ឃ និងកូនសិស្ស លោកទាំងនោះ បានឆាន់ និងហូបចង្ហាន់ ដែលពុទ្ធបរិសុទ្ធចំណុះជើងវត្ដ ចំអិនយក មកប្រគេននាអាហារពេលព្រឹក នៅវត្ដ ស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្ដ ស្វាយរៀង ប៉ុន្ដែ ព្រះសង្ឃ និងកូនសិស្ស លោកទាំងនោះត្រូវបានសមត្ថកិច្ច និងប្រជា ពលរដ្ឋនៅមូលដ្ឋាន ជួយហៅរថយន្ដសង្គ្រោះ បន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក ខេត្ដស្វាយ រៀង ភ្លាមៗក្រោយកើតហេតុ កាលពី វេលាម៉ោង ប្រមាណ១១ព្រឹក ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០១៤ ។
នាយនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំស្វាយធំ លោក ឈឹម ម៉ានិត បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ថា ស្ថានភាពជំងឺ របស់ ព្រះសង្ឃ និងកូនសិស្សលោកទាំង ៣២អង្គ នាក់ ដែលកំពុងសម្រាកព្យាបាល និងជួយ សង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្ដស្វាយ រៀងនោះ បានធូរស្បើយឡើង វិញហើយមិន បណ្ដាលឱ្យប៉ះពាល់ដល់ព្រះកាយ និងអាយុ ជីវិតទេនោះ ។
លោក ឈឹម ម៉ានិត បានបញ្ជាក់ថា មូល ហេតុដែលនាំឱ្យព្រះសង្ឃ និងកូនសិស្ស លោកពុលចង្ហាន់ ក្រោយពេលឆាន់ និងហូប អាហារពេលព្រឹកនោះ មិនទាន់ដឹងពី មូល ហេតុពិតប្រាកដនៅឡើយ ដោយរង់ចាំការ ធ្វើតេស្ដពិសោធន៍ បង្ហាញលទ្ធផលពីមន្ដ្រី សុខាភិបាលជាមុនសិន ។ យ៉ាងណាក៏ដោយ នាយនគរបាលប៉ុស្ដិ៍រូបនេះ បានបញ្ជាក់ថា បើតាមតាអាចារ្យ និងព្រះសង្ឃ ព្រមទាំង ពុទ្ធបរិស័ទ ចំណុះជើងវត្ដបានសង្ស័យថា បណ្ដាលមកពីឆាន់សម្លប្រហើត្រឡាចត្រី ផ្ពស់ និងខត្រពាំង ដាក់សាច់ជ្រូក និងសាច់ មាន់ ដែលពុទ្ធបរិស័ទចំអិន យកទៅប្រគេន ព្រះសង្ឃ ។
លោក ឈឹម ម៉ានិត បានបន្ដទៀតថា ក្រោយពីព្រះសង្ឃ និងកូនសិស្សលោក ហូប ចង្ហាន់ និងអាហារពេលព្រឹករួចមក នៅវេលា ម៉ោងជាង ១១ ស្រាប់តែព្រះ សង្ឃ មួយអង្គ មានអាការៈខ្យល់ និងក្អួតចង្អោរធ្វើឱ្យមាន ការភ្ញាក់ផ្អើល ប៉ុន្ដែ មុនដំបូងមិនបានចាប់ អារម្មណ៍ថា ពុលចង្ហាន់នោះឡើយ រួចក៏ ជួយហៅរថយន្ដសង្គ្រោះបន្ទាន់ ដឹកព្រះ សង្ឃរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែក ខេត្ដស្វាយរៀង ដើម្បីជួយសង្គ្រោះ ។
នាយនគរបាលប៉ុស្ដិ៍រូបនេះបានបន្ដទៀត ថា នៅពេលដែលបញ្ជូនព្រះសង្ឃរងគ្រោះ ទៅកាន់មន្ទីរពេទ្យ នោះ ស្រាប់តែទទួលព័ត៌ មាន នៃការក្អួតចង្អោរបន្ដទៀត ពី សំណាក់ ព្រះសង្ឃ និងកូនសិស្សលោកឡើង ដល់ ៣២ អង្គនាក់ ក្នុងនោះព្រះសង្ឃ ២៨អង្គ។ ប៉ុន្ដែ ហេតុការណ៍នេះព្រះចៅអធិការវត្ដ មិនបានជួប គ្រោះថ្នាក់នោះ ឡើយ ដោយសារតែព្រះអង្គ មិនបានគង់នៅវត្ដដោយ និមន្ដទៅទីរួមខេត្ដស្វាយរៀងបាត់ ៕