CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុន ស៊ិនទ្រី ទុកគំនរសំរាម លំអរាជធានី ភ្នំពេញ

ភ្នំពេញ៖ រាជធានីភ្នំពេញ ដែលមានសម្រស់ ស្រស់ឆើតឆាយ ជាទីចាប់អារម្មណ៍ នៃអ្នកទេសចរ
ជាតិ និងអន្តរជាតិ ហើយត្រូវបានប្រសិទ្ធនាម ជា ទីក្រុងគុជនោះ ពេលនេះកំពុងធ្វើឲ្យ ខូចសោ
ភ័ណភាព និងផ្ទុះការរអ៊ូរទាំជាច្រើន ពីអ្នករាជធានីភ្នំពេញ ព្រោះភាពអសកម្ម របស់ក្រុមហ៊ុនស៊ិន
ទ្រី ក្នុងការប្រមូលសំរាម កន្លែងខ្លះទុកជាគំនរ ស្ទើរក្លាយជាភ្នំទៅហើយ។

នៅតាមបណ្តា តំបន់ប្រជុំជនមួយចំនួន ដូចជាផ្សារជាដើម នាពេលរសៀល គំនរសំរាមធំៗ ត្រូវ
ប្រជាពលរដ្ឋយកមកគរដូចភ្នំ នៅតាមផ្លូវធំៗ កន្លែងចរាចរឆ្លងកាត់ ដ៏មមាញឹករបស់ប្រជាពលរដ្ឋ
ក៏ដូចជាអ្នកទេសចរអន្តរជាតិ ផងដែរ។ ការទុកគំនរសំរាម នៅតាមដងផ្លូវធំៗ និងជាកន្លែងដ៏ មមា
ញឹកបែបនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា វាធ្វើឲ្យប៉ះពាល់សោភ័ណភាព ក្នុងទីក្រុងយ៉ាងខ្លាំង
គួរណាស់ផ្លាស់ប្តូរ កន្លែងរក្សាទុកសំរាម បណ្តោះអាសន្ន ដ៏សមគួរណាមួយ។

ក្រៅពីតាមផ្លូវសាធារណៈធំៗ ក៏ដូចជាតាមផ្សារធំៗនោះ នៅតាមតំបន់មួយចំនួន ជាពិសេសតាម
ច្រកផ្លូវលំតូច សំរាមក៏កំពុងក្លាយជាចំណោទ បញ្ហាដ៏សំខាន់ផងដែរ សម្រាប់ប្រជាពលរដ្ឋ។ ប្រជា
ពលរដ្ឋស្ទើរគ្រប់តំបន់ ក្នុងរាជធានីភ្នំពេញបញ្ហាសំរាមនេះ កំពុងក្លាយជាប្រធានបទ ដ៏ចាប់អារម្មណ៍
សម្រាប់ពួកគេ ជជែកពិភាក្សាគ្នា ស្ទើររាល់ថ្ងៃ ទៅហើយ។

ជាក់ស្តែង នៅតាមបណ្តោយ ច្រកផ្លូវផ្ទះល្វែង ក្នុងភូមិ៣ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន
សំរាមត្រូវបាន ប្រជាពលរដ្ឋយកមកដាក់ តាម ច្រកចេញចូលគរដូចភ្នំជាង ១០ថ្ងៃទៅហើយ ដោយ
មិនឃើញ មានក្រុមហ៊ុនស៊ិនទ្រី ចូលមកយកទៅបោះចោលនោះទេ។ ប្រជាពលរដ្ឋខ្លះទៀត ដែល
មិនអាចទ្រាំ និងក្លិនស្អុយសាយភាយ ចេញពីសំរាមជារៀងរាល់ថ្ងៃនោះ បាននាំគ្នារអ៊ូរទាំថា ថ្វីដ្បិត
ប្រាក់គាត់ បង់ឲ្យថ្លៃសំរាមតិចយ៉ាងណាក្តី តែពួកគាត់បង់ មិនដែលខាននោះទេ។ ប៉ុន្តែក្រុមហ៊ុនស៊ិន
ទ្រី ដែលដេញថ្លៃគម្រោង ប្រមូលសំរាម ពីសាលារាជធានីភ្នំពេញ បែរជាអសកម្មដើរ ប្រមូលសំរាម
ទុកឲ្យសំរាមរំខាន ដល់ការរស់នៅ និងបញ្ហាសុខភាព របស់គាត់ជារៀងរាល់ថ្ងៃ។

ឆ្លើយតប ទៅនិងការរិះគន់ ប្រជាពលរដ្ឋក្នុងភូមិ៣ នេះ ចៅសង្កាត់ទួលស្វាយព្រៃទី២ លោក យុន
ចាន់ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា វាជារឿង របស់ក្រុមហ៊ុនស៊ិនទ្រី ហើយលោក
ក៏កំពុងតែទាក់ទង ទៅមន្រ្តីស៊ិនទ្រី ឲ្យមកប្រមូលហើយ។ បញ្ហាអត់កន្លែង ទុកសំរាមបណ្តោះអា
សន្ន ក៏ជាចំណោទបញ្ហាផងដែរ សម្រាប់ប្រជាពលរដ្ឋ រស់នៅកណ្តាលរាជធានីភ្នំពេញ ជាពិសេស
តំបន់ផ្ទះល្វែងដូចជាក្នុងសង្កាត់ ទួលស្វាយព្រៃទី២។ ដើមឡើយពួកគាត់ បានយកសំរាម ទៅបោះ
ចោល និងគរទុកកណ្តាលផ្លូវឆ្លងកាត់ តែចុងក្រោយ ដោយមើលទៅមិនសមភ្នែក និងធ្វើឲ្យខូចសោ
ភ័ណ ភាពក្រុង អាជ្ញាធរលែងអនុញ្ញាត ឲ្យប្រជាពលរដ្ឋយកសំរាម ទៅគរចោលនៅលើផ្លូវនោះ។
ក្រោយពេលអាជ្ញាធរ លែងអនុញ្ញាតឲ្យយកសំរាម ទៅគរ ចោលនៅផ្លូវ ប្រជាពលរដ្ឋក៏នាំគ្នាយក
ទុក តាមច្រកចេញចូលជណ្តើរផ្ទះរបស់ខ្លួន ការទុកសំរាម តាមច្រកផ្ទះក្នុងផ្លូវតូចៗ គេមិនដែល
ឃើញបុគ្គលិក ក្រុមហ៊ុនស៊ិនទ្រី ចូលប្រមូលនោះឡើយ ទើបវាបន្សល់ឲ្យសំរាម គរចោលបែបនេះ។

បញ្ហាសំរាម មិនមែនកើតមាន តែនៅក្នុងភូមិ៣ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមននោះទេ
នៅតាមតំបន់ផ្សេង ខណ្ឌផ្សេងៗ ក៏កើតមានបញ្ហា ដូចគ្នានេះដែរ ហើយប្រជាពលរដ្ឋនាំគ្នា រអ៊ូរទាំង
ស្ទើររាល់ថ្ងៃ។ តើអាជ្ញាធររាជ ធានីភ្នំពេញ និងក្រុមហ៊ុនស៊ិនទ្រី ពិតជាគ្មាន ដំណោះស្រាយមែនទេ
ទើបទុកឲ្យបញ្ហាសំរាម ក្លាយជាការរិះគន់ ពីប្រជាពលរដ្ឋបែបនេះ? តើក្រុមហ៊ុនស៊ិនទ្រី ពិតជាមិន
អាចបង្កើនសកម្មភាព ក្នុងការប្រមូលសំរាមឲ្យបាន ប្រសើរជាងនេះ ឬយ៉ាងណា?

ចំណោទបញ្ហាសំរាម មិនមែនជារឿងថ្មីនោះទេ សម្រាប់អ្នករាជធានីភ្នំពេញ គឺវាបានកើតឡើងជា
រឿយៗ ហើយខាងក្រុមហ៊ុន ក៏ចេះតែលើកលេស អីចុះអីចេះ ដោះស្រាយជារៀងរហូត។ បើរដូវ
បុណ្យទៀតនោះមិនថាទេ តែពេល នេះ គ្មានរដូវបុណ្យទាន ដែលត្រូវបុគ្គលិក ឈប់សម្រាកការ
ងារ នោះទេ ហេតុអ្វីក៏ទុកឲ្យសំរាម គរចោលច្រើនថ្ងៃ ទៅវិញ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ក្នុងជំនួបសំណេះសំណាល
ជាមួយបុគ្គលិក ក្រុមហ៊ុនស៊ិនទ្រី បានថ្លែងទទូចឲ្យ ក្រុមហ៊ុនបង្កើន ការប្រមូលសំរាម សំអាតទីក្រុង
ដើម្បីលើកសោភ័ណភាព។ តែ ប្រសាសន៍ជំរុញ របស់លោកអភិបាល រាជធានីភ្នំពេញ ត្រូវបានគេ
មើលឃើញថា ក្រុមហ៊ុនស៊ិនទ្រីមិនទាន់អនុវត្ត តាមនៅឡើយទេ។ ពាក់ព័ន្ធការរិះគន់ អ្នករាជធានី
ភ្នំពេញ ព្រោះតែបញ្ហាសំរាមនេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានព្យាយាមស្វែង រកបំភ្លឺពីក្រុម
ហ៊ុនស៊ិនទ្រី ជាច្រើនដង តែទូរស័ព្ទមិនអាចទាក់ទងបាននោះទេ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៣៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ