CamNews

ព័ត៌មានជាតិ 

លោក ស៊ូប៊ែឌី កំពុងថ្លែង ក្នុងសន្និសីទ កាសែត ជុំវិញ ដំណើរទស្សនកិច្ច របស់ លោកនៅកម្ពុជា

ភ្នំពេញ៖ ប្រេសិតអង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចសិទ្ធិមនុស្ស នៅកម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី កំពុងតែថ្លែងនៅក្នុងសន្និសីទ កាសែតមួយ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៤ នាការិយាល័យរបស់ OHCHR ក្នុងដំណើរបំពេញបេសកកម្ម លើកទី១០ របស់លោក នៅកម្ពុជា។

នៅក្នុងសន្និសីទ លោក ស៊ូប៊ែឌី បានធ្វើបទបង្ហាញផងដែរ អំពីខ្លឹមសំខាន់ៗ មួយចំនួនដែលត្រូវ បានលើកឡើង ក្នុងដំណើរបេសកកម្ម របស់លោក ហើយលោក ក៏នឹងផ្តល់វេទិកាសួរឆ្លើយ ដល់ អ្នកកាសែតផងដែរ ទាក់ទងនឹង អណត្តិការងារបស់លោក។ លោក បានមកបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់តាំងពីថ្ងៃទី១២ ខែមករា បន្ទាប់ពីលោក កាន់តំណែងនេះ ក្នុង ឆ្នាំ២០០៩។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីអង្គការ សង្គមស៊ីវិល មួយចំនួន ផងដែរ ប៉ុន្តែលោក មិនបានទៅចូលរួម អង្កេតការណ៍ព្រឹត្តិការណ៍ ដែល មេដឹកនាំ គណបក្សប្រឆាំង ចូលទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ដូចការលើកឡើងរបស់ មេដឹកនាំគណបក្ស ប្រឆាំងនោះទេ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ