CamNews

ព័ត៌មានជាតិ 

ត្រឡប់មកពីផឹកស៊ី វាយប្រពន្ធ និងចាក់ ឪពុកក្មេក រងរបួសធ្ងន់

ភ្នំពេញ ៖ កម្លាំងនគរបាល មូលដ្ឋានប៉ុស្ដិ៍ ទឹកថ្លា ខណ្ឌសែនសុខ បានចុះទៅឃាត់ខ្លួន បុរសម្នាក់
ភ្លាមៗ ក្រោយពីទទួលបានសេចក្ដី រាយការណ៍និងពាក្យ បណ្ដឹង របស់ស្ដ្រីជា ប្រពន្ធ ដែលចោទ
ប្រកាន់ថា ប្ដីរបស់ខ្លួនបាន វាយធ្វើបាប ហើយថែមទាំងបង្កអំពើហិង្សា យកដែកទៅចាក់ឪពុកក្មេក
បណ្ដាលឱ្យរង របួសធ្ងន់ទៀតផង ក្រោយបុរសជាប្ដីរូបនេះ ត្រឡប់មកពីផឹកស៊ីខាងក្រៅ ហើយ
ស្រវឹង ក៏កើតជាទំនាស់ពាក្យសំដីជាមួយប្រពន្ធនិង ឪពុកក្មេក នៅក្នុងផ្ទះ ។

ករណីអំពើហិង្សា ក្នុងគ្រួសារខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្បែរខាង
និងសមត្ថកិច្ចមូលដ្ឋាន កាលពី វេលាម៉ោង១០និង៣០នាទី យប់ ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០១៣ ស្ថិត
នៅផ្ទះជួលក្រុមទី៤ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា បុរសជាប្ដីដែលបង្កអំពើហិង្សាក្នុង គ្រួសារវាយ
ប្រពន្ធ និងចាក់ឪពុកក្មេកខាង លើនេះ មានឈ្មោះអៀង ចាន់ស្រស់ អាយុ ៣៣ឆ្នាំ  មុខរបរជា
អ្នកបើករថយន្ដ រីឯស្ដ្រីជាប្រពន្ធឈ្មោះឆិល កូឡាប អាយុ២៦ឆ្នាំ មុខរបរបម្រើការងារនៅហាង
KOC។

ស្ដ្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅ វេលាម៉ោងកើតហេតុខាងលើ អ្នកស្រីនិង កូន៣នាក់
កំពុងតែដេកនៅក្នុងផ្ទះ ពេល នោះប្ដីរបស់ខ្លួន ដែលទើបមកពីផឹកស៊ីបាន ត្រឡប់មកផ្ទះ ហើយ
ពេលមកដល់ក៏ស្រែក សួរថា នរណាចាក់សោទ្វារ ។ ក្រោយពីឮ យ៉ាងដូច្នេះ ឪពុករបស់ខ្លួន
បានឆ្លើយប្រាប់ ទៅកូនប្រសាថា ទ្វារអត់ចាក់ សោនោះទេ បើករថយន្ដចូលមក ប៉ុន្ដែប្ដីរបស់
ខ្លួនមិនព្រម បើក ក៏រូបនាងចេញទៅបើកទ្វារឱ្យ ស្រាប់ តែមានទំនាស់ជាមួយគ្នា រហូតដល់
លោកប្ដី បានទាញដៃរបស់ នាង អូសចេញទៅក្រៅ ហើយចាប់បោកនឹងថ្នល់បេតុង បណ្ដាល
ឱ្យ រងរបួសត្រង់ជង្គង់ ។

ស្ដ្រីរូបនេះបានបន្ដថា  ក្រោយពីដឹងកូនប្រសាកំពុងវាយធ្វើបាបកូន ស្រី របស់ខ្លូននោះ ឪពុក
របស់នាងក៏បានចេញ មកជួយឃាត់ ប៉ុន្ដែត្រូវប្ដីវាយទៅលើ ហើយ ទាំងបានដកដែកដងទង់
ជាតិនៅតាមដងផ្លូវ ចាក់ទៅលើរូបគាត់ បណ្ដាល ឱ្យរងរបួសភ្នែក ផ្នែកខាងស្ដាំ រយៈហូរឈាម
នៅចុងចិញ្ចើម។ ដោយសារប្រើអំពើហិង្សាខាងលើនេះ ទើប រូបគាត់ បានប្ដឹងទៅសមត្ថកិច្ចចុះ
មកឃាត់ ខ្លួនយកទៅសួរនាំ និងចាត់ការបន្ដទៀតតាម ផ្លូវច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ