CamNews

ព័ត៌មានជាតិ 

បានស្រា ស ចូលពោះ កើតជម្លោះឪពុក កាប់សម្លាប់កូនបង្កើត

កណ្ដាល ៖ ករណីទំនាស់ ចេញពីវង់ផឹក ស៊ីមួយ បានធ្វើឱ្យឪពុកដាច់ចិត្ដទាញកាំបិត ខ្វែវកាប់
កូនប្រុសខ្លួនឯងរហូតដល់ស្លាប់ ដោយករណីនេះ បានកើតឡើងកាលពី  វេលាម៉ោង ១ថ្ងៃត្រង់
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងភូមិឈើទាល ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល
ខេត្ដកណ្ដាល។

កូនប្រុសដែលត្រូវឪពុកបង្កើតរបស់ខ្លួន កាប់សម្លាប់នេះ ត្រូវបានគេស្គាល់ឈ្មោះ ឆៃ ឈឿន អាយុ
២៥ឆ្នាំ មានមុខរបរជា កម្មករឡឥដ្ឋ មានស្រុកកំណើតនៅភូមិទួល រកា ឃុំពាម ស្រុកស្ទឹងត្រង់ ខេត្ដ
កំពង់ចាម ដោយបច្ចុប្បន្នស្នាក់នៅក្នុងភូមិកើតហេតុ។ ចំណែក ឃាតកជាឪពុកត្រូវបានគេស្គាល់
ឈ្មោះ អៃ ឆើត ហៅ ឆៃ អាយុ ៥២ឆ្នាំ មានមុខរបរ ជាកម្មករឡឥដ្ឋ មានស្រុក កំណើតស្នាក់នៅ
ជាមួយនឹងជនរងគ្រោះជា កូន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា  ករណីឃាតកម្មខាងលើនេះ គឺផ្ដើមឡើង នៅមុនពេលកើត
ហេតុ ជនសង្ស័យ និងជន រងគ្រោះជាកូន រួមជាមួយកម្មករដូចគ្នាពីរ បីនាក់ទៀត បាននាំគ្នាផឹកស៊ី
នៅក្រោមផ្ទះ របស់ជនសង្ស័យ រហូតដល់អស់ស្រាស ចំនួន ២លីត្រកន្លះ លុះដល់ម៉ោង ១ថ្ងៃត្រង់
ស្រាប់តែឪពុក និងកូនខាងលើនេះបានកើត មានជម្លោះ ឈ្លោះប្រកែកគ្នាអំពីរឿងលុយ កាក់ ឡើង
តឹងសរសៃកដាក់គ្នា ស្រាប់តែ បន្ទាប់មក ជនសង្ស័យជាឪពុកក៏បានឡើង ទៅលើផ្ទះ យកកាំបិតខ្វែវ
ចុះមកដីក៏ត្រូវ ឈ្មោះ ភួង ផេង ដែលផឹកស៊ីជាមួយគ្នាស្ទុះ ទៅចាប់យកកាំបិតពីជនសង្ស័យ ហើយ បោះចូលទៅក្រោមក្រែក្រោមផ្ទះបាត់ទៅ។ បន្ទាប់មក ឈ្មោះ ភួង ផេង ក៏បានដើរទៅ ផ្ទះរបស់ខ្លួន
បាត់ទៅ ស្រាប់តែឪពុក និងកូន ក៏ចាប់ផ្ដើមឈ្លោះប្រកែកគ្នាម្ដងទៀត អំពី រឿងលុយកាក់ដដែល
ហើយភ្លាមនោះជន សង្ស័យជាឪពុក ក៏បានស្ទុះទៅយកកាំបិត ខ្វែវមកកាប់កូនខ្លួនឯង ចំនួនមួយ
កាំបិត ត្រូវចំចំហៀងកក្រោមត្រចៀក បណ្ដាលឱ្យ រងរបួសធ្ងន់ ហើយក៏រត់គេចខ្លួនបាត់ទៅ ។ រីឯ
ជនរងគ្រោះជាកូន ដោយសារមុខរបួស ធ្ងន់ធ្ងរពេក កន្លះម៉ោងក្រោយមកក៏បាន ដាច់ខ្យល់ស្លាប់
បាត់ទៅ ។

ក្រោយកើតមានករណីឃាតកម្មខាងលើ នេះ សមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យ នៅកន្លែង
កើតហេតុ និងតាមស្វែងរកចាប់ ជនដៃដល់ផងដែរ ។ លុះនៅវេលាម៉ោង ២ និង៣០នាទីរសៀល
ទើបកម្លាំងសមត្ថកិច្ច នគរបាល ស្រុកមុខកំពូល ស្វែងរកចាប់ជន ដៃដល់ជាឃាតកបាន ដែល
កំពុងលាក់ខ្លួន ពួននៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ  ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

បច្ចុប្បន្នជនសង្ស័យខាងលើនេះ ត្រូវ បាននគរបាល ស្រុកមុខកំពូលធ្វើរបាយ ការណ៍ដើម្បីបញ្ជូន
ទៅស្នងការដ្ឋាននគរបាលខេត្ដ កសាងសំណុំរឿងបញ្ជូនទៅតុលា ការកាត់ទោសតាមច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ