CamNews

ព័ត៌មានជាតិ 

អ្នកយាមផ្ទះ​ និង​ មើលកន្លែងផ្ញើម៉ូតូ ត្រូវចោរបាញ់ស្លាប់

ភ្នំពេញ៖ អំពើបាញ់ ប្រហារប្លន់ យកម៉ូតូមួយគ្រឿង នៅចំណុចផ្ទះ លេខ៦១ ភូមិសន្សំកុសល់ទី១
សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៥ ខែ ឧសភា
ឆ្នាំ២០១៣ បណ្តាលឲ្យអ្នក យាមផ្ទះម្នាក់បាន ស្លាប់បាត់បង់ជីវិត យ៉ាងអណោចអាធម។

នាយនគរបាលបឹងទំពុន បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវក្រុមចោរបាញ់ឲ្យស្លាប់ខាងលើនេះ
ឈ្មោះ លី ថូ អាយុ ២៣ឆ្នាំ មានមុខ របរជា អ្នកយាមផ្ទះ និងមើលកន្លែងផ្ញើម៉ូតូ នៅចំណុចកើត
ហេតុខាងលើ និងមានស្រុកកំណើតនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនឈ្មោះ លី ថូ បានដេកយាម
ម៉ូតូនៅផ្ទះកើតហេតុ ខណៈនោះក៏ត្រូវ ក្រុមចោរ ដែលចូលគាស់ ផ្ទះបំណងយកម៉ូតូមួយគ្រឿង
ម៉ាកឃ្លីកពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ1AE-3213 តែត្រូវឈ្មោះលី ថូ ភ្ញាក់ទាន់រត់ ដេញ
ចាប់ដណ្តើមម៉ូតូពីក្រុមចោរមកវិញ ជាហេតុធ្វើឲ្យក្រុមចោរ បាញ់មួយគ្រាប់ ត្រូវចំខ្នងខាងឆ្វេងធ្លាយ
មកក្រោមគល់ដោះខាងស្តាំ ដួលស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអធមបំផុត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ