CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួន ឪពុកមា ពីបទ បៀតបៀន កេរ្តិ៍ខ្មាស លើក្មួយខ្លួនឯងទើប​​តែ ១៩​ ឆ្នាំ

បាត់ដំបងៈ សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់ ជាឪពុកមា បង្កើតក្មេងរងគ្រោះ កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៥ បន្ទាប់ពីមានពាក្យបណ្តឹង របស់ម្តាយជនរងគ្រោះ ពីបទបៀតបៀនកេរ្តិ៍ភេទក្មួយស្រី ។ ដោយជន​សង្ស័យ បានប្រព្រឹត្ត កាលពីម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅភូមិដុបក្រសាំង ឃុំព្រៃ​តូច ស្រុកមោង ឬស្សីកន្លងទៅ រួចកសាងសំណុំរឿង បញ្ជូនមកស្នងការខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមករា នេះ ដើម្បីចាត់ការបន្តតាម ច្បាប់ ។

មន្រ្តីនគរបាលស្រុកមោងឬស្សី បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ហ៊ាន រស្មី​ហៅ​​សុខ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ ត្រូវជាឪពុកមាបង្កើត របស់ក្មេងរងគ្រោះ ។ ចំណែកក្មេងស្រីរង គ្រោះមានអាយុ ១៩ឆ្នាំ ជាសិស្សសាលា មានផ្ទះនៅដីជាប់គ្នា ។

តាមសម្តីក្មេងស្រីរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅម៉ោងប្រហែលជាង ៩ យប់ ថ្ងៃទី២៧ ខែមករា ខណៈ ដែលនាងចងពុងក្រមា ចូលងូតទឹកក្នុងបន្ទប់ ស្រាប់តែឪពុកមារបស់នាង រុញទ្វារចូល រួចខ្ទប់មាត់​មិន​ឲ្យស្រែក ព្រម ទាំងធ្វើសកម្មភាពថើប យកដៃស្ទាបអង្អែលដោះ និងកេរ្តិ៍ភេទ ហើយនាងបានរើបម្រាស់ ព្រម​ទាំងស្រែកហៅម្តាយឲ្យ ជួយ ។ ភ្លាមៗនោះ ម្តាយបានមកទាន់ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីម្តាយជនរងគ្រោះរួចមក សមត្ថកិច្ចបានស្រាវជ្រាវ តាមចាប់ជនសង្ស័យ ទាំង​យប់ លុះដល់ម៉ោងជាង ៨ព្រឹក ថ្ងៃទី២៨ ខែមករា ទើបសមត្ថកិច្ចឃាត់ខ្លួនបាន រួចនាំយកមកអធិការដ្ឋាន នគរបាលស្រុក ដើម្បីសាកសួរ ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចង់ចាប់រំលោភក្មួយស្រីពិតប្រាកដមែន តែ​មិនបាន សម្រេចនោះទេ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនជន​សង្ស័យ​ទៅ​ស្នងការ នគរបាលខេត្ត នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖​ ដើមអម្ពិល


Tags: Social News Cambodia PP