CamNews

ព័ត៌មានជាតិ 

បាក់ប្លង់សេ ផ្ទះលែ្វង សង្កត់មេការ និងកម្មករ របួសធ្ងន់ (មានវីដេអូ)

ភ្នំពេញ ៖ផ្ទះលែ្វងមួយកន្លែង ដែលទើបនឹងសាងសង់ នោះ បានបាក់ប្លង់សេ និងរន្ទា បណ្តាលឲ្យសង្កត់ មេការ និងកម្មករ បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច ផ្ទះលេខ១២៥៩អា ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មាន ពីអ្នកឃើញ ហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេក្រុមកម្មករធ្វើការដូចសព្វដង  លុះកំពុងធ្វើនោះស្រាប់ប្លង់សេ ដែលទើបនឹងចាក់បាក់ បណ្តាលឲ្យសង្កត់មេការរបួសតែម្តង ចំណែកកម្មករចំនួនបានរត់រួច ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសមានឈ្មោះ ជី ភេទប្រុស អាយុ៥០ឆ្នាំជាមេការសំណង់ ។

ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច បានជួយអន្តរាគមន៍ នៅកន្លែងកើតហេតុផងដែរ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news