ភ្នំពេញ ៖បុរសពីរនាក់ នឹងស្រ្តីម្នាក់ ត្រូវរងរបួសបាក់ដៃ នឹងបាក់ជើង បែកក្បាល ខណៈពួក
គាត់ជិះរ៉ឺម៉កដឹកបន្លែ មួយគ្រឿង ឌុបគ្នា ហើយត្រូវ រថយន្តលុស្សស៊ីស RX 300 មួយគ្រឿង
បើកបុកយ៉ាងពេញទំហឹង នៅចំណុចផ្លូវលេខ២០៥ កែងផ្លូវលេខ ៣៤៨ សង្កាត់ទួលស្វាយ
ព្រៃទី ២ ខណ្ឌ ចំការមន កាលពីវេលាម៉ោង ២៣ នឹង ២០ នាទី យប់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ
២០១៣ ។
យោងតាម ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅជិតចំណុចកើតហេតុ បានឲ្យដឹងថា មុនពេល
កើតហេតុគេ បានជនរងគ្រោះទាំងបីនាក់ បានជិះរ៉ឺម៉ក ដឹកបន្លែ មួយគ្រឿង តាមបណ្តោយ
ផ្លូវលេខ ២០៥ ក្នុងទិសដៅពីលិចទៅកើត ដោយបានបើកក្នុងល្បឿនល្មម ខណៈមកដល់
កែងផ្លូវលេខ ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី ២ ក៏ស្រាប់តែ មានរថយន្តមួយគ្រឿង ម៉ាក
លុច្សស៊ីស RX 300 ពណ៌ស្ករ មិនចាំស្លាក លេខ ដែលកំពុងបើកបរ ក្នុង ល្បឿនយ៉ាងលឿន
តាមបណ្តោយផ្លូវ ៣៤៨ ក្នុងទិសដៅពីត្បូងទៅជើង បានជ្រុល ទៅបុករ៉ឺម៉កដឹកបន្លែ ក្រឡាប់
ផ្ងារជើងច្រងាង និងបណ្តាលឲ្យ បុរសពីរនាក់ រងរបួសបាក់ដៃ នឹងបែកក្បាល នឹងស្រ្តីម្នាក់
ទៀត ត្រូវរងរបួសបាក់ជើងខាងស្តាំម្ខាង ។
ចំណែករថយន្ត បង្កហេតុបន្ទាប់ពីដឹងថា បើករថយន្តបុកមនុស្ស បណ្តាលឲ្យរងរបួសនោះ
មានការភ័យខ្លាច ក៏បានបើករត់គេចខ្លួន បាត់ស្រមោល ឈឹងតែម្តង។
នគរបាលមូលដ្ឋាន ដែលចុះទៅដល់កន្លែងកើតហេតុ បានបន្តថា បន្ទាប់ពីមានហេតុការណ៍
នេះ អ្នករងរបួសទាំង បី នាក់ ត្រូវបានរថយន្តសាមុយ នៃមន្ទីរពេទ្យឯកជន បានចេញមកអន្ត
រាគមន៍ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ នឹងរ៉ឺម៉កដឹកបន្លែ របស់ជនរងគ្រោះត្រូវបាន
ក្រុមគ្រួសារមក ទទួលយកទៅវិញ ដោយមិនបាន ដាក់ពាក្យបណ្តឹង តាមចាប់រថយន្តបង្កហេតុ
នោះទេ ដោយគ្មានអ្នកចាំស្លាក លេខរថយន្តបង្កហេតុ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល