ភ្នំពេញៈ យុវជនម្នាក់ ដោយសារតែអំណាចញៀនថ្នាំពេក បានទៅទិញថ្នាំញៀន ១កញ្ចប់ ប៉ង
ប្រើប្រាស់នៅក្នុងផ្ទះ ប៉ុន្តែត្រូវបានក្រុមគ្រួសារឃើញ រួចហើយត្រូវក្រុមគ្រួសារ ព្យាយាមរារាំង
និងដណ្តើមយកចេញ ក៏ខឹងស្ទុះ ឡើងទៅលើបន្ទប់ឡៅតឿ ទាញខោអាវនៅក្នុងទូ រួមទាំងទូ
ក្រណាត់កង្ហា១ គ្រឿង ដុតចោល នៅលើបន្ទប់ឡៅតឿនោះតែម្តងទៅ ប៉ុន្តែពុំមានការឆាបឆេះ
ដល់លំនៅឋាននោះទេ ដោយសារតែមានអ្នកជិតខាង ជួយ ពន្លត់ទាន់ ពេលវេលា ភ្លាមៗក្រុម
គ្រួសារ បានប្តឹងឲ្យនគរបាល ចុះទៅឃាត់ខ្លួន ជនអុកឡុកក្រុមគ្រួសារ មកកាន់អធិការដ្ឋាន តែ
ត្រូវគ្រួសារសំណូមពរ សុំយក ជនសង្ស័យ ទៅដាក់នៅមណ្ឌលបន្សាបគ្រឿងញៀន ហេតុ
ការណ៍ដុតបំផ្លាញទ្រព្យសម្បត្តិនេះ កើតឡើងកាលពីវេលា ម៉ោង២២និង៤៣នាទី យប់ ថ្ងៃទី
២៧ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានី
ភ្នំពេញ។
នគរបាលបានឲ្យដឹងថា ជនដែលអុកឡុកក្រុមគ្រួសារនេះ មានឈ្មោះ លន់ គឹមឈុន ភេទប្រុស
អាយុ ៣០ឆ្នាំ មានមុខរបរ ជាជាងជួសជុលអគ្គិសនី រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។
ចំណែកឯជនរងគ្រោះវិញ មានឈ្មោះ ពន់ ឆេងគន់ ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅផ្ទះលេខ
២៨០បេ ក្រុមទី១៣ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍ ត្រូវជាម្តាយមីង របស់ជនសង្ស័យ។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ម្តាយមីងនិងម្តាយបង្កើត របស់ជនសង្ស័យ កំពុង
តែអង្គុយលេងនៅក្នុងផ្ទះ ស្រាប់តែឃើញជន សង្ស័យ ដើរចូលមកក្នុងផ្ទះ រួចហើយចូលទៅក្នុង
បន្ទប់ទឹក បើកទឹកចោលនៅក្នុងបន្ទប់ទឹកនោះ ដោយមានការសង្ស័យ ក៏ស្រែកហៅ លុះក្រោយ
មកជនសង្ស័យបើកទ្វារបន្ទប់ ឃើញកាន់ខោជើងវែងជាប់និងដៃ ក៏ដណ្តើមយកខោនោះ បាន
រលាក់មើលធ្លាក់ថ្នាំញៀន ១កញ្ចប់ ចេញមក ចំណែក ឯជនសង្ស័យវិញ បានស្ទុះឡើងទៅលើ
ឡៅតឿ រួចហើយធ្វើសកម្មភាព ប្រមូលខោអាវដុតបំផ្លាញ រួមទាំងទូក្រណាត់ដាក់ខោអាវ និង
កង្ហា១ គ្រឿង ផងដែរ ។
នគរបាលបានបន្តថា បន្ទាប់ពីមានអណ្តាតភ្លើងឆេះឡើង និងហុយទ្រលោមហើយនោះ ក្រុម
គ្រួសារបានស្រែក ឲ្យអ្នកជិតឲ្យជួយអន្តរាគមន៍ ភ្លាមៗ នោះអ្នកជិតខាង បានជួយទាញខោអាវ
ដែលរងការឆាបឆេះនោះ ទម្លាក់មកក្រោម រួចហើយបាញ់ទឹកពន្លត់ទាន់ពេលវេលា ទើបមិន
បណ្តាលឲ្យឆេះ រហូតដល់ផ្ទះ ក្រោយពេលកើតហេតុ ក្រុមគ្រួសារ បានមកប្តឹងនគរបាលប៉ុស្តិ៍
ឲ្យចុះទៅឃាត់ខ្លួន មកកាន់ប៉ុស្តិ៍នគរបាលកាកាប ដើម្បីធ្វើការអប់រំ រួចហើយក្រុម គ្រូសារបាន
សុំយកជនសង្ស័យ ទៅដាក់នៅមណ្ឌលបន្សាបគ្រឿងញឿន។
នគរបាលបានបន្តថា សម្ភារដែលរងការខូចខាត មានខោអាវចំនួន ១០០កំប្លេ ទូក្រណាត់ដាក់
ខោអាវចំនួន៣ និងកង្ហា១គ្រឿង ចំណែកឯថ្នាំ ដែលគេ ទិញមកនោះ នគរបាលមិនទាន់បញ្ជាក់
ថា ទិញមកពីណានោះទេ គ្រាន់តែដឹង ថា ប្រភេទម៉ាទឹកកកចំនួន ១កូនកញ្ចប់តូចប៉ុណ្ណោះ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល