ភ្នំពេញ៖ អគ្គិភ័យបាន ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅម្តុំរង្វង់មូលកាំកូស៊ីធី ចំណុច ផ្ទះលេខ1B ជាន់ទី១ ផ្លូវ៣៥៥ សង្កាត់ទូលសង្កែ ខណ្ឌឫស្ស៊ីកែវ បានរលត់វិញហើយ នៅវេលាម៉ោងប្រមាណជា ៩ព្រឹក បន្ទាប់ពីមានការជួយអន្តរាគមន៍ ពីកម្លាំងពន្លត់អគ្គិភ័យ។
យ៉ាងណាសមត្ថកិច្ចមិន ទាន់បញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យ មានការឆាបឆេះនេះនៅឡើយទេ ខណៈអគ្គិភ័យខាងលើបាន បំផ្លាញនូវទ្រព្យ សម្បត្តិអស់មួយចំនួន។
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល