CamNews

ភាពយន្ត 

Dr.Seuss� The Lorax

នាំមកដោយអ្នកបង្កើតរឿង Despicable Me និងការស្រមើលស្រមៃរបស់ Dr. Seuss នាំ
ជាមួយ​បច្ចេកវិទ្យាពិសេស 3D-CG ក្នុងរឿង Dr. Seuss� The Lorax, យកលំនាំតាម រឿង
ព្រេងបុរាណ​នៃ​សត្វព្រៃចំឡែក ដែលជាអ្នកចែករំលែកថាមពលឋិតថេរនៃក្តី សង្ឃឹម។ រូបភាពតុក្កតាផ្សងព្រេងតាមរយៈដំណើររបស់ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ ដើរស្វែងរក របស់ម៉្យាងដែលអាចធ្វើអោយគាត់ឈ្នះសេចក្តីស្រលាញ់របស់មនុស្ស ស្រីក្នុងក្តីស្រមៃ
របស់គាត់។


ដើម្បីរកវា គាត់ត្រូវតែស្វែងយល់អំពីរឿងរបស់ Lorax, ដែលជាសត្វចំលែកដែលចេះតែ
ខឹងមួម៉ៅ ប៉ុន្តែគួរអោយស្រលាញ់ ជាអ្នកដែល ប្រយុទ្ធដើម្បីការពារពិភពលោករបស់គាត់។

Danny Devito នឹងបន្ថែមនូវទេពកោសល្យសំលេងរបស់គាត់នៅលើតួអង្គ Lorax, កំឡុង
ពេលដែល Ed Helms នឹងបញ្ចូលសំលេងជាអាថ៏កំបាំង Once-Ler។ អ្នកដែល បាននាំ
ទេពកោសល្យ​របស់ពួកគាត់មកកាន់រឿងកុននេះមានដូចជា៖ កំពូលតារា ពិភពលោក
Zac Efron បញ្ចូលសំលេងជា Ted, យុវជនដែលបានស្វែងរក Lorax, និង Taylor Swift
បញ្ចូលសំលេងជា Audrey ជាមនុស្សស្រីក្នុងសុបិន្តរបស់ Ted។ Rob Riggle នឹងសំដែង
ជា ស្តេចខាងហិរញ្ញាវត្ថុ O�Hare, ចំនែកឯ តួឯកស្រីដ៏គួរអោយស្រលាញ់ Betty White នឹងបញ្ចូលសំលេងជាជីដូនដ៏ឆ្លាតវ័យរបស់ Ted។

ខ្សែភាពយន្ដនេះនឹងត្រូវបញ្ជាំងចាប់ពីថ្ងៃទី ៨​មិនាខាងមុខនៅមហោស្របភាពយន្ដ Legend
ដែលមានទីតាំងនៅក្នុងផ្សារទំនើបស៊ីធីម៉ល ក្បែរអាងទឹកអូឡាំពិក៕


ប្រភព៖ Legend Cinema