CamNews

ផលិតផលថ្មី 

LG នឹងបង្ហាញវត្តមានទូរទស្សន៍អេក្រង់ ៨៤អ៊ីង resolution ៤K​ នៅឯ CES ២០១២

ជាមួយនឹងទូរទស្សន៍អេក្រង់ប្រភេទ OLED ទំហំ ៥៥អ៊ីង, នៅក្នុងពិធីតាំងពិព័រណ៌អេឡិច
ត្រូនិចឆ្នាំ ២០១២ (CES ២០១២) ដែលនឹងប្រព្រឹត្តឡើងនៅដើមឆ្នាំ ២០១២ ខាងមុខនៅឯ
Las Vegas នោះ, LG ក៏នឹងនាំមកនូវគំរូប្រភេទទូរទស្សន៍ 3D ថ្មីមួយទៀតដែលមានអេក្រង់
ទំហំ ៨៤ អ៊ីងនិងមាន resolution រហូតដល់ ៤K គឺ ៣៨៤០ x ២១៦០pixels មកបង្ហាញនៅ
ក្នុងកម្មពិធីនោះផងដែរ។

ទូរទស្សន៍ប្រភេទថ្មីនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ជាមួយនឹងអេក្រង់កាន់តែ
ស្តើង។ ដោយឡែកចំពោះមុខងារនិងបច្ចេកវិទ្យាមួយចំនួនដែលមាននៅក្នុងស្រឡាយ
របស់ទូរទស្សន៍ Cinema 3D រឺក៏ Smart TV ក៏ត្រូវបាន LG យកមកបំពាក់ទៅលើឧបករណ៍
ទូរទស្សន៍ ៤K នេះផងដែរ ដូចជាកម្មវិធី Magic Motion បញ្ជារដោយសំលេងនិយាយជា
ដើម...។ បើទោះបីជា LG មិនទាន់បានបញ្ជាក់ពីពេលវេលាពិតប្រាកដនៃការចាប់ផ្តើមធ្វើ
ចរាចនូវផលិតផលនេះ ប៉ុន្តែបើយោងតាមការធ្វើប៉ានស្មាន LG ប្រហែលជាក៏នឹងមានគំ
រោងផលិតនូវប្រភេទទូរទស្សន៍នេះក្នុងទ្រង់ទ្រាយមួយយ៉ាងធំផងដែរ។

បច្ចុប្បន្នបរិមាណនៃខ្សែវីដេអូ ដែលមានកំរិត resolution ៤K នៅមានចំនួនមួយតិចតួចនៅ
ឡើយ ដូច្នេះ LG នឹងធ្វើយុទ្ធនាការយ៉ាងពេញទំហឹងរបស់ខ្លួនចំពោះគំរូប្រភេទទូរទស្សន៍
នេះតែនៅខណៈពេលដែលខ្សែវីដេអូគុណភាពខ្ពស់នេះមានការរីកចំរើននិងមានភាពសំបូរ
បែបតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក្តីទង្វើរបស់ LG គឺជាសញ្ញាមួយបង្ហាញថាទីផ្សារ
ទូរទស្សន៍នឹងចាប់ផ្តើមឈុតឆាកប្រកួតប្រជែងថ្មីមួយទៀតហើយលើបច្ចេកវិទ្យា resolution
៤K សំរាប់ឧបករណ៍ទូរទស្សន៍នេះ៕

ប្រភព៖ Engadget
ដោយ៖ រស្មី

Tags: technologysmart tvlg tvresolution 4kelecroniccinema 3dmagic motion