CamNews

ព័ត៌មានជាតិ 

ឆេះផ្ទះស្លាប់កូន កើតជំងឺសសៃ ប្រសាទ

បាត់ដំបង ៖ អគ្គិភ័យមួយ បានបំផ្លាញផ្ទះ ប្រជាពលរដ្ឋ ព្រមទាំងបាន សម្លាប់កូនប្រុស អាយុ
១៨ឆ្នាំ ដែលកើតជំងឺសសៃប្រសាទ ព្រមទាំង សម្ភារទ្រព្យសម្បត្ដិទាំងអស់គ្មាន សល់ កាល
ពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣នេះ ស្ថិតនៅក្នុងក្រុម ទី១៨ ភូមិតួអី ឃុំ
ពាមឯក ស្រុកឯកភ្នំ ខេត្ដ បាត់ដំបង ។

នាយការិយាល័យពន្លត់អគ្គិភ័យខេត្ដបាត់ ដំបង លោកគឹម ប៊ុនធឿន បានប្រាប់មជ្ឈ មណ្ឌល
ព័ត៌មានដើមអម្ពិលឱ្យដឹងថា មូល ហេតុពិតប្រាកដ ដែលនាំឱ្យឆេះផ្ទះប្រជាពល រដ្ឋខាងលើ
នេះ មិនទាន់ដឹងមូលហេតុពិតនៅ ឡើយទេ ប៉ុន្ដែបើតាមប្រជាពលរដ្ឋ សង្ស័យ ទៅលើកូន
ប្រុសម្ចាស់ផ្ទះ ដែលកើតជំងឺសសៃ ប្រសាទ ។

នាយការិយាល័យពន្លត់អគ្គិភ័យរូបនេះ បានបន្ដថា គ្រោះអគ្គិភ័យឆេះផ្ទះខាងលើនេះ បាន
បណ្ដាលឱ្យកូនប្រុសម្ចាស់ផ្ទះឈ្មោះហែម សុភក្ដិ អាយុ ១៨ឆ្នាំ ដែលកើតជំងឺសសៃ
ប្រសាទផងនោះ បានស្លាប់ក្នុងភ្លើង រីឯម្ដាយ របស់ខ្លួន ឈ្មោះ ហែម ឈុនលុន អាយុ៥៥ឆ្នាំ
រួចផុតពីគ្រោះ ថ្នាក់នេះ ។

លោកគឹម ប៊ុនធឿន បានបន្ដទៀតថា រហូតមកដល់ពេលនេះ ទំហំនៃការខូចខាត ទ្រព្យ
សម្បត្ដិ ដែលបណ្ដាលមកគ្រោះអគ្គិ ភ័យខាងលើ មិនទាន់បូកសរុបនៅឡើយទេ ហើយ
មូលហេតុពិតប្រាកដ ក៏មិនទាន់ដឹងផង ដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News