ភ្នំពេញ៖ អភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បញ្ជាឲ្យមន្រ្តីនគរបាល ចរាចរណ៍
ផ្លូវគោក ត្រូវ រឹតបន្តឹង ចំពោះរថយន្តទាំងឡាយណា ដែលនៅចត លើចិញ្ជើមផ្លូវ ដែលវាបាន
បង្កឲ្យស្ទះចរាចរណ៍ ក៏ដូចជាបាត់បង់សណ្តាប់ធ្នាប់នេះ បើយោងតាមគេហទំព័រ របស់សាលា
រាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំជាមួយ ម្ចាស់អាជីវកម្ម និងម្ចាស់
រថយន្តដឹក ទំនិញធុនធ្ងន់គ្រប់ប្រភេទកាលពីពេលថ្មីៗនេះថា ចាប់ពីពេលនេះ តទៅមន្រ្តី
សាធារណៈការ ត្រូវកំណត់ ពេលឲ្យបានច្បាស់លាស់ចំពោះរថយន្តធុនធំ និងកំណត់តម្រាយ
ផ្លូវឲ្យបានច្បាស់លាស់ ។
លោកបន្ថែមថា ដោយឡែកពេលវេលា ដែលត្រូវធ្វើចរាចរណ៍ចេញចូលក្នុងរាជធានី ត្រូវបន្ធូរ
បន្ថយ ពី៨ម៉ោងទៅ១០ម៉ោង ដោយចាប់ពីម៉ោង៨ យប់រហូតដល់ម៉ោង៦ព្រឹក។
លោកបន្តថា សមត្ថកិច្ចនគរបាលចរាចរផ្លូវគោករាជធានី ត្រូវរឹតបន្តឹងរថយន្តធំទាំងឡាយ ដែល
ចត លើចិញ្ជើមផ្លូវបណ្តាលឲ្យបាត់សណ្តាប់ធ្នាប់និងស្ទះចរាចរ ត្រូវតែឃាត់ទុកជាបណ្តោះអាសន្ន
នៅកន្លែង ណាមួយក្រៅពីផ្លូវថ្នល់ហើយសាលារាជធានី នឹងផ្តល់ប្រាក់លើកទឹកចិត្តចំនួន៥ម៉ឺន
រៀល សម្រាប់ រថយន្តមួយគ្រឿង ព្រោះការចតនេះ បានធ្វើឲ្យប៉ះពាល់ដលើសណ្តាប់ធ្នាប់ គឺ
ស្មើនឹងបទល្មើសចរាចរណ៍៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល