ភ្នំពេញ ៖ ស្រ្តីម្នាក់ដេកស្លាប់ ក្នុងផ្ទះតែម្នាក់ឯង រហូតដល់ ធុំក្លិនស្អុយភាយចេញក្រៅ បង្កឲ្យ
មានការ ភ្ញាក់ផ្អើលដល់អ្នកស្រុក និងអាជីវករ ផ្សារព្រែកឯង ព្រមទាំង សមត្ថកិច្ច មូលដ្ឋាន ចុះ
ទៅពិនិត្យ នារសៀលថ្ងៃ ទី៣០ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ១ ផ្ទះ
លេខ៨៦អា ភូមិព្រែកជាងព្រំ សង្កាត់ វាលស្បូវ ខណ្ឌមានជ័យ ។
លោកអនុសេនីយ៍ទោ នៅ តារា នាយនគរបាលប៉ុស្តិ៍វាលស្បូវ បានឲ្យដឹងថា ស្រ្តីរងគ្រោះនេះ
ឈ្មោះ អ៊ីម ស៊ីណា អាយុ៣២ឆ្នាំ នៅលីវ មានមុខរបរ លក់គ្រឿង សំណង់ នៅផ្ទះកើតហេតុ ។
បើតាមការឲ្យដឹងរបស់ស្រ្តី ឈ្មោះ អ៊ីម ស៊ីនួន ដែលអះ អាងថាជាបងស្រីរបស់ជនរងគ្រោះ បាន
និយាយថា ប្អូនស្រីរបស់គាត់ស្នាក់នៅ ផ្ទះនេះតែម្នាក់ឯង ដោយប្រកបរបរលក់គ្រឿង សំណង់
នៅក្នុងផ្ទះកើតហេតុ ។ ស្រ្តី ស៊ីនួន បន្តថា ជារៀងរាល់ថ្ងៃ គាត់តែងទូរស័ព្ទ ទាក់ទងសួរសុខទុក្ខ
ជា ធម្មតា ប៉ុន្តែនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ គាត់បានទូរស័ព្ទចូលទៅលេខប្អូនស្រីដូចរាល់
ដង ប៉ុន្តែទូរស័ព្ទរោទ៍ មិនមានអ្នកលើក។
នៅព្រឹកថ្ងៃទី៣០ ខែសីហា ដោយមានការសង្ស័យ ទៅលើប្អូនស្រីដែល មានជំងឺបេះដូងជាប្រចាំ
ផង នោះ បងស្រី អ៊ីម ស៊ីនួន បានទូរស័ព្ទចូលទៅលេខប្អូនស្រីម្តងទៀត តែពេលដែលទូរស័ព្ទ
អត់ចូលទំនងជាអស់ថ្ម ។
បងស្រី អ៊ីម ស៊ីនួន បានបន្ត ទៀតថា លុះដល់ម៉ោង២ រសៀល ថ្ងៃទី៣០ ខែសីហា មានប្រជា
ពលរដ្ឋ នៅជាប់ ផ្ទះជនរងគ្រោះមានធុំ ក្លិនស្អុយភាយចេញពីក្នុងផ្ទះ ក៏បានផ្តល់ដំណឹងដល់
សាច់ ញាតិមកដល់គាត់ ។ ភ្លាមៗ បងស្រី ស៊ីនួន បានប្តឹងទៅ សមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថ
កិច្ច ក៏សម្រេចគាត់ទ្វារផ្ទះរបស់ជនរងគ្រោះ ។ ពេល គាស់ទ្វារបន្ទប់ចូលទៅឃើញស្ត្រីរងគ្រោះ
ដេក ស្លាប់រហូតដល់ស្អុយរលួយទៅហើយ។
សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់
ដោយជំងឺគាំង បេះដូង។ ក្រោយពិនិត្យ រួចសមត្ថកិច្ចបានប្រគល់សព ជូនទៅសាច់ញាតិ ធ្វើ
បុណ្យ តាមប្រពៃណី ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល