ភ្នំពេញ ៖ យ៉ាងហោចណាស់ មាននារីវ័យក្មេង ចំនួន៣នាក់ រងរបួស ក្នុងចំណោម បុរសស្ត្រីដទៃ
ទៀត ធ្វើដំណើរ តាមរថយន្ត ដោយនាំគ្នាជិះ លើដំបូល ខណះដែល រថយន្តដាច់កង់ធ្វើឲ្យអ្នកជិះ
ខាងលើដំបូលរបូតដៃធ្លាក់ដូចគេចាក់ទំទាក់ចោល រណូករណែល ពាសពេញថ្នល់។ ឧប្បត្តហេតុ
នេះ កើតឡើង នៅវេលាម៉ោង ៦និង ០០នាទី នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ នៅតាម
បណ្តោយ ផ្លូវជាតិលេខ៣ ត្រង់ចំណុចទល់មុខ សាលាវិទ្យាល័យ ពងទឹក ស្ថិតក្នុងភូមិ វត្តស្លែង
សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រជាពលរដ្ឋ ដែលឃើញហេតុការណ៏នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត
កូរ៉េ មួយគ្រឿងប្រភេទ តូរីស ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2D-8358 បើកបរក្នុងទិសដៅ
ពីត្បូងទៅជើង ដោយមានដឹកអ្នកដំណើរ មានប្រុសមានស្រី ពេញ ត្រៀបត្រា ដែលគេដឹងថា ជា
កម្មករ កម្មការនីរោងចក្រ ដែលគាត់ បានវិលត្រលប់មកពី បោះឆ្នោត នៅឯស្រុក ភូមិរបស់គាត់
លុះបើកមកដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តខាងលើ បានដាច់របូតកង់ខាង
ក្រោយ ខាងឆ្វេងរមៀលធ្លាក់ ទៅលើចិញ្ចើមផ្លូវម្ខាង រថយន្តមិនទាន់ អស់ល្បឿន អូសបាន
ចំងាយ ប្រមាណជាង១០ម៉ែត្រ ធ្វើឲ្យអ្នកជិះលើដំបូល ជាច្រើននាក់ របូតដៃធ្លាក់ ដូចគេចាក់ក្រ
វាត់ រាយប៉ាយពេញផ្លូវ បណ្តាលឲ្យនារីវ័យក្មេងចំនួន៣នាក់រងរបួស ម្នាក់របួសធ្ងន់ និង នារី ២
នាក់ទៀតរងរបួសស្រាល ។
តាមការបំភ្លឺពីនារីវ័យក្មេងម្នាក់ ឈ្មោះអ៊ាម ស្រីណាក់ អាយុ១៨ឆ្នាំ ជាកម្មការនីរោងចក្រដែលជា
អ្នករួមក្នុង រថយន្តបង្កហេតុបានប្រាប់ឲ្យដងថា រថយន្តតូរីស ខាងលើនេះជារថយន្តឈ្នួល គាត់
មិនបានស្គាល់ឈ្មោះអ្នកបើកបរឡើយ ដោយរថយន្តនេះ ដើររកម៉ូយដឹក ពីស្រុកភូមិរបស់ពួក
គាត់ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជាកម្មករ កម្មការិនី ក្នុងភូមិរបស់គាត់ហៅជិះបន្ទាប់ពីពួកគាត់
ទាំងនោះបោះឆ្នោតរួចត្រូវវិលត្រលប់មកធ្វើការងារ រោងចក្រ ។
នារីខាងលើបានបន្តទៀតថា ពួកគាត់ទាំងអស់គ្នា រស់នៅភូមិ ត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំ
កក់ខេត្តតាកែវ ដោយរួមដំណើរមាន គ្នាប្រមាណជាង៤០នាក់ ឯនោះ ជិះប្រជ្រៀតគ្នា ពេញក្នុង
រថយន្ត ហើយមានអ្នក ជិះនៅ ខាងលើ ដំបូលរថយន្តចំនួន៧នាក់ ស្រី៥នាក់ ប្រុស២នាក់ លុះ
ធ្វើដំណើរ មកដល់ចំណុចខាងលើនេះ ស្រាប់តែ រថយន្តជួបនូវឧប្បត្តហេតុ ដាច់របូតកង់ឆ្វេង
ខាងក្រោយតែម្តងទៅ ធ្វើឲ្យអ្នកជិះនៅខាងលើ ដំបូលធ្លាក់រាយប៉ាយពេញផ្លូវ ជាហេតុបណ្តាល
ឲ្យ នារី៣នាក់រងរបួស ទី១ ឈ្មោះ វ៉ាន់ ស្រីឡា អាយុ១៨ឆ្នាំ រងរបួសធ្ងន់ត្រូវចំ ចង្កេះ ងើបមិនរួច
ទី២ ឈ្មោះ ស៊ាង គន្ធាអាយុ២៣ឆ្នាំ រងរបួសជើង ស្រាល ទី៣ ឈ្មោះ យ៉ត ស្រីដា អាយុ១៨ ឆ្នាំ
រងរបួសជើងស្រាល អ្នកទាំងអស់គ្នាសុទ្ធសឹង ជាកម្មករ កម្មការនី នៅរោងចក្រ៦ជាន់ ស្នក់នៅ
ក្បែររោងចក្រ តែម្តង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពពីសមត្ថកិច្ចដែលទៅអន្តរាគមន៏ដល់កន្លែងកើតហេតុបានឲ្យដឹងថារថយន្តខាងលើ
ដោយផ្ទុក អ្នក ដំណើរច្រើនលើសលប់ហួសប្រមាណដឹកគ្មានសណ្តាប់ធ្នាប់រងនូវសំពាធទម្ងន់
ធ្ងន់ធ្ងរពេក ជាហេតុធ្វើឲ្យ រថយន្ត ទ្រាំទ្រលែង បាននាំឲ្យដាច់កង់ ក្រោយ ខាងឆ្វេង បណ្តាល
ឲ្យអ្នកជិះធ្វេស ប្រហែសខាង លើដំបូលធ្លាក់ បង្កឲ្យមានអ្នករងរបួស៣នាក់តែម្តងក្រោយកើត
ហេតុ អ្នកបើកបររថយន្តគេចខ្លួនបាត់ បន្សល់ទុករថយន្ត និង ជន រងគ្រោះរួមទាំងអ្នកដំណើរ
ក្នុងរថយន្ត នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបន្តទៀតថា អ្នកដែលធ្លាក់ពី លើដំបូល រថយន្តនេះសំណាងហើយអំឡុងពេលនោះ
ពុំមានម៉ូតូ ឬក៏រថយន្តណាផ្សេងទៀត បើកបរមកប៉ះពៀរ បន្តទៀត ។
ជនរងគ្រោះទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ច ហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១
កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យ បង្អែកពោធិចិនតុង ។ រីឯរថយន្តត្រូវបាននគរ
បាលចរាចរខណ្ឌស្ទូចយកទៅរក្សា ទុករង់ចាំដោះស្រាយគ្នា ជាក្រោយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល