CamNews

ព័ត៌មានជាតិ 

នារីក្លាហាន បើកម៉ូតូដេញ តាមចោរឆក់កាបូប ជ្រុលទៅបុកខឿន វិមានឯករាជ្យ ដួលរង របួសធ្ងន់

ភ្នំពេញ : នារីក្លាហានម្នាក់ ដោយខឹងចោរឆក់កាបូប របស់ខ្លួន តែមិនបានសម្រេច បានបើកម៉ូតូ
ដេញតាម ចោរ តាំងពីមុខក្រសួង សាធារណការ ជិតវត្តភ្នំ តាមផ្លូវព្រះ នរោត្តម លុះដល់វិមាន
ឯករាជ្យ ស្រាប់តែ ជ្រុល ចង្កួតទៅបុក ខឿន ដួលរងរបួសធ្ងន់តែម្នាក់ឯង រីឯចោរឆក់ បើកម៉ូតូ
គេចខ្លួន បាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ច នៅតាមផ្លូវចេញជួយអន្តរាគមន៍នោះឡើយ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ គេបានឃើញនារី
ម្នាក់ បើកម៉ូតូស្កុបពី ស៊េរីឆ្នាំ២០១២ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1BC-4491  ជិះម្នាក់ឯងទៅ
បុកខឿនវិមាន ឯករាជ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិរបស់ខ្លួន ជួយដឹកបញ្ជូនទៅកាន់មន្ទី
ពេទ្យកាល់ម៉ែត។

សាក្សីបានបន្តថា មុនពេលកើតហេតុ នារីរងគ្រោះរូបនេះ បានចេញពីស្រស់ស្រូប អាហារពេល
ព្រឹក នៅម្តុំវត្តភ្នំ តែម្នាក់ឯង លុះពេលបើកម៉ូតូ មកដល់មុខក្រសួង សាធារណការ តាមផ្លូវព្រះ
នរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ស្រាប់តែលេចមុខចោរឆក់ ធ្វើសកម្មភាពឆក់យកកាបូប
ស្ពាយ តែមិនបានសម្រេច ពេលនោះ នារីរងគ្រោះ បានស្រែកថាចោរៗ និងបានជិះម៉ូតូដេញ
តាមពី ក្រោយ តាំងពីកន្លែងកើតហេតុ ដោយឆ្លងកាត់ភ្លើងស្តុប និងគោលដៅសមត្ថកិច្ច ចរាចរ
ជាច្រើនកន្លែង តែមិនចេញជួយអន្តរាគមន៍ រហូត ដល់ចោរឆក់ និងជនរងគ្រោះ បើកម៉ូតូ ដល់
វិមានឯករាជ្យ ស្រាប់តែចោរឆក់ កាច់ចង្កួតទាន់ រីឯនារីរង គ្រោះ កាច់ចង្កួតមិនទាន់ ក៏ជ្រុល
ទៅបុនខឿនតែម្តង ។

ក្រោយកើតហេតុ នារីរងគ្រោះ ត្រូវបានសាច់ញាតិ របស់ខ្លួន ជួលម៉ូតូកង់បី បញ្ជូនទៅកាន់
មន្ទីរពេទ្យ កាល់ម៉ែត ក្រោយពីដួលម៉ូតូ បាក់ដៃម្ខាង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News