CamNews

ព័ត៌មានជាតិ 

កម្លាំងរដ្ឋបាល ព្រៃឈើ ឡោមព័ទ្ធទីតាំង មួយកន្លែង សង្ស័យ ស្ដុកឈើខុសច្បាប់ នៅ សង្កាត់និរោធ

ភ្នំពេញ ៖ កម្លាំងរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤នេះ បាននឹងកំពុងឡោមព័ទ្ធទីតាំងមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង សង្កាត់និរោធ ខណ្ឌ មានជ័យ ដោយសង្ស័យថា ទីតាំងមួយនេះ ជាកន្លែងស្ដុកឈើខុសច្បាប់ ។

មន្ដ្រីរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ខាង កម្លាំងជំនាញ បានតាមដានជាយូរណាស់មក ហើយ ចំពោះទីតាំងមួយនេះ លុះព្រឹកព្រលឹមថ្ងៃទី៥ ខែមិថុនានេះ ស្រាប់តែមានរថយន្ដលុច្សស៊ីស Rx300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-9457 ធ្វើដំណើរចូលទៅក្នុងដីឡូត៍ខាងលើ ដែលមានផ្ទះនៅទីនោះ ។ បន្ទាប់កម្លាំងសមត្ថកិច្ច រដ្ឋបាលព្រៃឈើ បានចុះមកធ្វើការឡោមព័ទ្ធតែម្ដងទៅ ។

យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច មិន ទាន់បានចូលទៅឆែកឆេរទៅដល់ក្នុងដីឡូត៍ នៅឡើយ ដោយរង់ចាំព្រះរាជអាជ្ញាមកដល់ សិន ។


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news