ភ្នំពេញ ៖ ក្រុមចោរខ្ទើយប្រុសតែងខ្លួន ជាស្រី ជំនាញខាងធ្វើសកម្មភាពលួចទ្រព្យ សម្បត្ដិ
នៅក្នុងរថយន្ដជាច្រើនលើកក្នុងទឹក ដីខណ្ឌ ៧មករា ក៏ដូចជាតាមបណ្ដាខណ្ឌ មួយចំនួនទៀត
នោះ ឥឡូវត្រូវបានបង្ក្រាប ដោយកម្លាំងអាវុធហត្ថខណ្ឌ ៧មករា បាន ចំនួន ២នាក់ ។
មេបញ្ជាការអាវុធហត្ថ ខណ្ឌ ៧មករា លោក សយ ចាន់ឌី បានឱ្យដឹងថា ជនសង្ស័យ ទាំង២
នាក់ត្រូវបានកម្លាំងសមត្ថកិច្ចរបស់ លោក ចាប់ខ្លួនកាលពីវេលាម៉ោង ១២ និង ០៥នាទីយប់
រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈដែលជន សង្ស័យទាំងនេះ
បម្រុងធ្វើសកម្មភាពចូល លួចទ្រព្យសម្បត្ដិនៅក្នុងរថយន្ដកូរ៉ូឡា ១ គ្រឿង របស់ស្ដ្រីម្នាក់
ដែលចតនៅមុខសណ្ឋា គារប៉ារីស ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជា ក្រោម សង្កាត់មិត្ដភាព
ខណ្ឌ ៧មករា ។
លោក សយ ចាន់ឌី បានបញ្ជាក់ទៀត ថា ក្រោយការសួរនាំជនសង្ស័យទាំងនេះ និងក្រោយ
ពីទទួលព័ត៌មានថា កម្លាំងសមត្ថ កិច្ចរបស់លោក ចាប់ពួកគេបានលេចមុខជន រងគ្រោះម្នាក់
មកបង្ហាញប្រាប់សមត្ថកិច្ច បន្ថែមថា ពួកគេជំនាញលួចទ្រព្យសម្បត្ដិ នៅក្នុងរថយន្ដ ដែល
ម្ចាស់រថយន្ដទុក ប្រហែស ក្នុងនោះរូបគេផ្ទាល់ក៏ត្រូវជន សង្ស័យទាំងនេះលួចកាបូបលុយ
ដែលមាន ជាង ៥០០០ដុល្លារ កាលពីពេលកន្លងទៅ ផងដែរ ។ ដោយសារតែមានការបញ្ជាក់
និងចង្អុលបង្ហាញបន្ថែម ពីសមត្ថកិច្ចបូករួម ទាំងភស្ដុតាងមួយចំនួន កម្លាំងអាវុធហត្ថ ខណ្ឌ
៧មករា សម្រេចកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង ២នាក់ ទៅកាន់តុលា ការ ផ្ដន្ទា
ទោសតាមផ្លូវច្បាប់ ។
បើយោងតាមមន្ដ្រីអាវុធហត្ថ ខណ្ឌ ៧ មករា ក្រុមចោរខ្ទើយដែលជំនាញធ្វើសកម្ម ភាពលួចទ្រព្យសម្បត្ដិ និងសម្ភារៈផ្សេងៗ នៅក្នុងរថយន្ដនោះ តាមរយៈការប្រើ មធ្យោបាយម៉ូតូម៉ាក គ្លីក ពណ៌សលាយ លឿង ពាក់ស្លាកលេខភ្នំពេញ ១ពះ-៧៦០០ ។
លោក សយ ចាន់ឌី បានបញ្ជាក់ថា ជន សង្ស័យទី១ ឈ្មោះ ភួង មុនី ហៅ លីលី អាយុ ១៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់ នៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ និងទី២ ឈ្មោះ សិន រដ្ឋា ហៅ សាសា អាយុ ២០ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ដូចគ្នា ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូន ពេញ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល