CamNews

ព័ត៌មានជាតិ 

កាប់ ១០ពូថៅ បង់លុយ ៨លាន ជន ល្មើស នៅបន្ដមានសេរីភាព

-អធិការស្រុកកំពង់ត្របែក បង្កកសំណុំ រឿង មិនបញ្ជូនទៅថ្នាក់លើ និងតុលាការ

ព្រៃវែង ៖ បុរសវ័យ ៥២ឆ្នាំម្នាក់ បាន រងរបួសធ្ងន់ ស្ទើរស្លាប់បាត់បង់ជីវិតដោយ សារតែបុរស
ម្នាក់ កាប់នឹងកាំបិតប៉័ងតោ ប្រមាណ ១០កាំបិត រួចហើយរត់គេចខ្លួន បាត់ ប៉ុន្ដែ ក្រោយពីមាន
ការដាក់ពាក្យ បណ្ដឹងរួចមក ទើបសមត្ថកិច្ចបានហៅភាគី ទាំងពីរ មកសម្រុះសម្រួលគ្នាតាមរយៈ
ការ សងលុយ ចំនួន ៨លានរៀល ទៅឱ្យភាគី ជនរងគ្រោះ ។ ប៉ុន្ដែ បើទោះបីភាគីទាំងពីរ បាន
យល់ព្រមបង់លុយ និងទទួលលុយ ដែលជាសំណងរដ្ឋប្បវេណី ក៏ដោយនោះ រីឯ បទល្មើស
ព្រហ្មទណ្ឌ ដែលជាបណ្ដឹងអាជ្ញា មិនទាន់ចប់នៅឡើយទេ ពោលជនបង្កត្រូវ តែទទួលទោស
តាមផ្លូវច្បាប់ ។ ផ្ទុយទៅ វិញ ជនបង្កវ័យ ៣២ឆ្នាំ នៅបន្ដមានសេរី ភាព ហើយថែមទាំងបោះពាក្យ
សំដីទៅជន រងគ្រោះ និងសាច់ញាតិថា កាប់ ៤-១០ កាំបិត យ៉ាងច្រើនបង់លុយ ១០លានរៀល
ជាការស្រេច ។

ជាមួយគ្នានេះ អធិការនគរបាលស្រុក កំពង់ត្របែក ខេត្ដព្រៃវែង បានរងការចោទ ប្រកាន់ថា បាន
បង្កកសំណុំរឿងដោយមិន បានបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាល  ខេត្ដព្រៃវែង និងព្រះរាជ
អាជ្ញាដំបូងខេត្ដ ពី ព្រោះសំណុំរឿងនេះ បណ្ដឹងអាជ្ញាមិនទាន់ បានបញ្ចប់នៅឡើយទេ ។ នេះបើ
យោង តាមការលើកឡើង របស់សាច់ញាតិជនរង គ្រោះ ដែលជាអ្នកចេះច្បាប់មួយរូបផង នោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៣ កន្លងទៅ មានករណីបង្ករបួស ស្នាមមួយបាន
កើតឡើង ដោយសារតែជន បង្កឈ្មោះ អួន សុភាព អាយុ ៣២ឆ្នាំ បាន ទាញកាំបិតប៉័ងតោ ទៅ
កាប់ជនរងគ្រោះ ឈ្មោះ នូវ នី អាយុ ៥២ឆ្នាំ ស្ថិតនៅក្នុងភូមិ ក្រចាប់ក្រោម ឃុំទាមមន្ទា ស្រុកកំ
ពង់ត្របែក ខេត្ដព្រៃវែង បណ្ដាលឱ្យជនរង គ្រោះ រងរបួសធ្ងន់លើក្បាល និងដងខ្លួន ស្ទើរស្លាប់
បាត់បង់ជីវិត ។ សាច់ញាតិជនរង គ្រោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា មុនពេល
កើតហេតុជនរងគ្រោះ បានអង្គុយផឹកជាមួយឪពុកជនបង្ក ឈ្មោះ នូវ អៀន ស្រាប់តែពេលនោះ
មានជម្លោះ ពាក្យសំដីជាមួយគ្នា ហើយក៏បែកទៅផ្ទះ រៀងៗខ្លួន ខណៈដែលជនរងគ្រោះធ្វើ ដំ
ណើរទៅរោងចិញ្ចឹមទា ។ សាច់ញាតិជន រងគ្រោះបានបន្ដថា នៅពេលត្រឡប់ទៅផ្ទះ នោះ ឪពុក
ជនបង្កបានប្រាប់កូនប្រុសរបស់ ខ្លួនថា មានរឿងជាមួយឈ្មោះ នូវ នី ។ ពេលនោះ ជនបង្ក អួន
សុភាព ខឹងច្រឡោតតោតតូង បានទាញកាំបិតប៉័តតោទៅស្រែក ជេរជនរងគ្រោះ នៅកន្លែងរោង
ចិញ្ចឹមទា ហើយកាប់ប្រមាណ ១០កាំបិត បណ្ដាលឱ្យ រងរបួសធ្ងន់ ។

ក្រោយបង្កអំពើហិង្សា បណ្ដាលឱ្យជនរងគ្រោះស្ទើរស្លាប់ ជនបង្ករូបនេះបានរត់គេចខ្លួនបាត់ ប៉ុន្ដែ
ដោយសារការដាក់ពាក្យ បណ្ដឹងរបស់សមត្ថកិច្ច ទើបនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៣ មាន
ការសម្រប សម្រួលគ្នា ដោយភាគីជនបង្ក ព្រមបង់ លុយចំនួន ៨លានរៀល ។ ក្រោយពីសង
លុយរួចហើយ ជនបង្ករូបនេះបានត្រឡប់ មកភូមិវិញ ហើយដើរហើរមានសេរីភាព ព្រមទាំងបោះ
ពាក្យសំដីឱ្យជនរងគ្រោះ និង សាច់ញាតិជនរងគ្រោះថា កាប់ ៤-១០ កាំបិត សងលុយ ១០លាន
រៀល ជាការ ស្រេច ។

ការគំរាមពាក្យសំដីខាងលើនេះ ធ្វើឱ្យ ជនរងគ្រោះ និងសាច់ញាតិនៅតែមាន អារម្មណ៍ភ័យខ្លាច
ហើយអំពាវនាវឱ្យ សមត្ថកិច្ច មេត្ដាចាត់ការរឿងនេះទៅតាម ផ្លូវច្បាប់ផង ។ ការអំពាវនាវយ៉ាង
ដូច្នេះ ដោយសារថាសំណុំរឿងមួយនេះបើទោះបី ភាគីបង្កយល់ព្រមបង់លុយចំនួន ៨លានរៀល
ទៅឱ្យភាគីជនរងគ្រោះក៏ដោយ ប៉ុន្ដែ ដាច់ខាត ត្រូវតែបញ្ជូនសំណុំរឿងទៅកាន់ តុលាការ ផ្ទុយ
ទៅវិញ អធិការនគរបាល ស្រុកកំពង់ត្របែក មិនបានបញ្ជូនសំណុំរឿង ទៅលើដែលជាបទល្មើស
ព្រហ្មទណ្ឌឡើយ បើទោះបីការសងលុយគ្រាន់តែជាបទល្មើស រដ្ឋប្បវេណីនោះ ។

ជុំវិញករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចសុំការបកស្រាយ ពីអធិការនគរបាល
ស្រុកកំពង់ត្របែកនៅ ឡើយទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ