ភ្នំពេញ ៖ រថយន្តតួរីសមួយ គ្រឿង ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2A-1613 ត្រូវរអិលធ្លាក់
ចូលក្នុង ទឹក ទន្លេ ជិតស្ពានកោះពេជ្រ ដោយសារតែម្ចាស់ឈប់ ផឹកទឹកអំពៅ ហើយចត
រថយន្តចោល មិនបាន ដោះលេខ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣
ស្ថិតនៅ ចំណុច ជិតស្ពានឥន្ធូរ កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពល
រដ្ឋបានសង្កេត ឃើញ រថយន្តខាងលើ ត្រូវបានម្ចាស់បើកយកមកចត នៅលើចិញ្ចើមផ្លូវ
មាត់ទន្លេ ត្រង់ចំណុចកើតហេតុ ។ ចំណែកឯម្ចាស់រថយន្ត បានចុះពីលើរថយន្ត ទៅអង្គុយ
ផឹកទឹកអំពៅ លុះបានរយៈពេលជិត១០នាទី ស្រាប់ តែរថយន្តមួយគ្រឿង នោះ បានរអិល
ធ្លាក់ចូលទៅក្នុងទឹកទន្លេ ក្រោមស្ពានឥន្ធូ កោះពេជ្រតែម្តង។ ភ្លាមៗនោះម្ចាស់ រថយន្តបាន
ស្រវេរស្រវ៉ា យកខ្សែពួរ មកចងចុះទៅក្នុងទឹកចងរថយន្តរបស់ខ្លួន ជាប់ជា មួយនឹងបង្កាន់
ដៃស្ពាន ព្រោះខ្លាចរថយន្តនោះអណ្តែតទៅតាមទឹកទន្លេបាត់ ។
គួរបញ្ជាក់ថា ក្រោយពីមាន ហេតុការណ៍ភ្ញាក់ផ្អើលនេះ សមត្ថកិច្ចមូលដ្ឋាន បានចុះ មកអន្ត
រាគមន៍ដល់ កន្លែង កើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើង ដោយសារការធ្វេស
ប្រហែស របស់អ្នកបើកបរ ដោយចតរថយន្តមិនបានកល់កង់ និងដោះលេខ ទើបបណ្តាល
ឲ្យមានហេតុការណ៍នេះកើតឡើងតែម្តងទៅ ។
ដោយសង្កេតឃើញ ពុំមានប៉ះពាល់ដល់ ទ្រព្យសម្បត្តិសាធារណៈ និងប្រជាពលរដ្ឋផ្សេងៗ
នោះ សមត្ថកិច្ច ក៏សម្រេចប្រគល់រថយន្តឲ្យ ម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល