CamNews

ព័ត៌មានជាតិ 

ប្រទះឃើញសព ដាច់ក្បាល នៅស្រុកបសេដ្ឋ សង្ស័យគេសម្លាប់ ដោយចេះអាបធ្មប់

ភ្នំពេញ ៖ ប្រជាពលរដ្ឋ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤នេះ មានការភ្ញាក់ ផ្អើលជាខ្លាំង ដោយពួកគេបានឃើញ សាកសពបុរសម្នាក់ ដាច់ក្បាល ដែលត្រូវជន មិនស្គាល់មុខ យកមកប្លុង ចោលដោយមិនដឹងមូលហេតុ ស្ថិតនៅឃុំបសេដ្ឋ ស្រុកបសេដ្ឋ ។

ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមពលរដ្ឋជាច្រើននាក់ ដែលបានចូល រួមក្នុង ហេតុការណ៍ឃើញ សាកសព ដាច់ក្បាលនេះ បានឲ្យដឹងថា មិនដឹងជាមានមូលហេតុអ្វីឲ្យ បានច្បាស់លាស់នោះទេ បានជាមានបុរសម្នាក់ ដែលត្រូវគេសម្លាប់យកមកបោះចោល ដែលធ្វើឲ្យបង្កភ្ញាក់ផ្អើលបែបនេះ តែគេសង្ស័យថា ផ្តើមចេញពីអំពើអាបធ្មប់ ។

លោក សោម បូរ៉ា ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា មិនទាន់មានព័ត៌មាន លំអិតអំពីបញ្ហា នេះនៅឡើយទេ ហើយលោកកំពុងចាត់ឲ្យមន្រ្តី ក្រោមឱវាទ ចុះត្រួតពិនិត្យដើម្បី ស្រាវជ្រាវរកមូលហេតុ ពិតប្រាកដហើយ។

លោកបន្តថា ជាជំហានដំបូងអាចជាករណីបុរសម្នាក់នេះ ចេះធ្វើអំពើអាបធ្មប ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខៀវ ប៉ត អាយុ៥៥ឆ្នាំ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ