CamNews

ព័ត៌មានជាតិ 

សុន ស្រីពេជ្រ ទៅជួបលោកតា ប្រាជ្ញ ឈួន តាមសន្យា (Video Inside)

ភ្នំពេញ៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម ហង្សមាស កញ្ញា សុន ស្រីពេជ្រ ធ្លាប់បាននិយាយប្រាប់ គេហទំព័រ LookingTODAY ថា ក្រោយពី ពិធីបុណ្យអុំទូកបញ្ចប់រួចរាល់ នាងនឹងធ្វើដំណើរទៅជួបលោកតា ប្រាជ្ញ ឈួន តាមសំណូមពរ និងក៏ជាកិត្តិយស ដ៏ធំធេងមួយសម្រាប់នាង ក៏ដូចជាក្រុមគ្រួសារ ដែលអ្នកចម្រៀងចាប៉ី ល្បីរាប់ឆ្នាំម្នាក់នេះចង់ជួបមុខនាង។

ក្រោយពីពិធីបុណ្យអុំទូក បានបញ្ចប់ទៅ សុន ស្រីពេជ្រ ក៏ប្រញាប់ប្រញាល់ បំពេញតាមពាក្យសន្យា ។ នាងមិនបានសម្រាក់ យកកម្លាំងទេ ទោះបានដើរច្រៀងពេញ កោះពេជ្រ តាមទូរទស្សន៍នានា ឡើងហត់នឿយ ស្ទើរតែគ្មានកម្លាំងកំហែង នាងនៅតែប្រឹងប្រែង បំពេញពាក្យសន្យា ។ គេហដ្ឋានលោកតា ប្រាជ្ញ ឈួន ស្ថិតនៅក្នុងខេត្តតាកែវ ហើយបងប្អូននៅទីនោះ រួសរាយរាក់រាក់ សម្បើមណាស់ ។

សុន ស្រីពេជ្រ មិនត្រឹមតែទៅម្នាក់ឯងទេ នាងក៏បានយកឪពុកទៅជាមួយ រួមទាំងប្អូនប្រុសម្នាក់ទៀតផង ។ វត្តមានរបស់តារាចម្រៀង សុន ស្រីពេជ្រ ធ្វើឲ្យលោកតា ប្រាជ្ញ ឈួន រំភើបចិត្តឥតឧបមា ព្រោះលោកតា ហាក់មានចិត្តស្រឡាញ់ ចំពោះទឹកដមសំឡេង និងអត្តចរិកដ៏ថ្លៃថ្នូរ សុភាពរាបសា របស់នាង ព្រោះជាតារាចម្រៀង បែបប្រពៃណី ចេះច្រៀងបានល្អ ការស្លៀកពាក់ តុបតែងសមរម្យជានារីខ្មែរ មិនលេចលើលេចក្រោម ។

ចំណែកតារាចម្រៀងសុន ស្រីពេជ្រ បាននិយាយថា ពិតជាសប្បាយ ពេលបានជួបជាមួយវិរៈសិល្បករ បុរាណជើងចាស់ លោកតា ប្រាជ្ញ ឈួន ដែលបានធូស្បើយពីជំងឺ។ ទោះបីជាហត់នឿយបន្តិច ក្រោយថ្ងៃអុំទូក នាងត្រូវតែឆ្លៀតពេលទៅជួបលោកតា ព្រោះនាងមិនអាចបង្អង់យូរបានទេ ។ ម្យ៉ាងនេះ ជាកិត្តិយសរបស់នាង ខ្លាំងណាស់ កម្រមានសិល្បករ ជើងចាស់ណា ចង់ជួបតារាចម្រៀងក្មេងៗ បែបនេះណាស់ ជាមានសំណាងរបស់នាង៕



ផ្ដល់សិទ្ធិដោយ៖ looking today


Tags: social News Cambodia PP​ Sun Sreypich