CamNews

តារា 

Suzy និមិត្តរូបស្នេហាដំបូង របស់អ្នកគាំទ្រ

គេហទំព័រ Joynews របស់កូរ៉េខាងត្បូង កាលពីពេលថ្មីនេះ បានចាត់ទុកតារាចម្រៀង Suzy
ដែលជាសមាជិករបស់ក្រុម Miss A ថាជានិមិត្តរូបនៃស្នេហាដំបូង។

សម្រស់ដ៏ស្រស់ត្រកាល ពោរពេញដោយភាពផ្អែមល្ហែម រួមជាមួយការសំដែងប្រកបដោយ
មន្ដស្នេហ៍របស់ Suzy ក្នុងខ្សែភាពយន្ដរឿង "Big" ឬ "Architecture 101" បានក្លាយជានិមិត្ត
មួយ រំលឹកអ្នករាល់គ្នា អោយនឹកឃើញដល់ស្នាមអនុស្សវរិយទាំងឡាយនៃស្នេហាដំបូងដ៏គួរ
អោយចងចាំ។

បើទោះបីជា ទើបតែបានចូលរួមចំណែកក្នុងការសំដែង ប៉ុន្ដែសមាជិករបស់ក្រុម Miss A រូបនេះ
ពិតជាទទួលបានការគាំទ្រយ៉ាងពេញទំហឹង ក្នុងឆ្នាំ ២០១២។







ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS


Tags: Suzy 2012