CamNews

តារា 

តារាស្រី Suzy ផ្ញើសារទឹកភ្នែកជូនឪពុក និងអ្នកគាំទ្រ ព្រោះតែគ្មានពេលសម្រាប់ពួកគេ

(បរទេស)៖ តារាចម្រៀងនិងជាតារាសម្តែងកូរ៉េប្រចាំផលិតកម្ម JYP Entertainment ដែលទទួលការគាំទ្រខ្លាំងពី​មហា​ជន​គឺ Suzy បាន​នាំ​ទឹក​ភ្នែក​ចេញ​ពី​ដួង​ចិត្ត​ពិត​តាម​រយៈ​សារ​វីដេអូ​មួយ​ផ្ញើ​ទៅ​កាន់​ឪពុ​ក​របស់នាង ក្រោយ​ពី​មាន​អារម្មណ៍​ថា នាង​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​គ្រួសារ និង​មិត្តភក្តិ។

ជាមួយនឹងអត្ថន័យនៃសារចេញពីអារម្មណ៍ពិតនិងទឹកភ្នែកដែលស្រក់ចុះ មកធ្វើឲ្យ Suzy ទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រ​ដែល​ពួក​គេ​មិន​ប្រកាន់​នាង​ឡើយ​ ព្រោះ​តែ​នាង​រវល់​នឹង​ការ​ថតខ្សែភាពយន្តថ្មីហើយក៏គ្មានពេលទំនេរឲ្យគ្រួសារដោយសារតែកាលវិភាគថតពេញថ្ងៃតែម្តង។ តារាស្រី Suzy ផ្ញើ​សារ​ដល់​ឪពុក​ជា​ទី​ស្រឡា​ញ់ និង​មិត្ត​អ្នក​គាំ​ទ្រ​ទាំង​ទឹក​ភ្នែក​ថា «ខ្ញុំ​មិនអាចជជែកលេងជាមួយអ្នកទាំង អស់បានហើយមានរឿងជាច្រើនដែលខ្ញុំចង់​សុំ​អភ័យ​ទោស​។ ដឹង​ថា​អ្នក​ទាំង​អស់​បារម្ភ​ពី​ខ្ញុំ តែ​ខ្ញុំ​សុខ​សប្បាយ​ទេ កុំ​បារម្ភ ហើយ​បន្ត​គាំ​ទ្រ​ខ្ញុំ​ដូច​ដែល​ធ្លាប់​។ ខ្ញុំ​មិន​អាច​និយាយ​អ្វី​ច្រើន​ទេ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា ខ្ញុំ​ស្រឡាញ់អ្នកទាំងអស់​គ្នា​ណាស់»

នាង Suzy ជាតារាស្រីដ៏ស្រស់ស្អាតម្នាក់ដែលអ្នកគាំទ្រនាងជាច្រើននៅតែសរសើរថា ទោះបីនាងបង្ហូរទឹកភ្នែកយ៉ាងណាក៏សម្រស់នាង​នៅ​តែ​ស្រស់​ស្អាត​ដ​ដែល​៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Suzy