CamNews

ព័ត៌មានជាតិ 

អគ្គិភ័យ​ឆាបឆេះ​ផ្ទះលោក តាំង ផេងប៉ោ ប្រមាណ​ជា ២០នាទី

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យមួយចំអិនកំពីស បានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ប្រមាណជា ២០នាទី ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ នេះ ដោយត្រូវក្រុមពន្លត់អគ្គិភ័យ និងអាជ្ញាធរជួយពន្លត់ទាន់ពេល។

សេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានទីតាំងផ្ទះលេខ១៥៦ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ជារបស់លោក តាំង ផេងប៉ោ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះនៅម៉ោង ៧ និង៣០ នាទីព្រឹកនេះ ក្រោមការសហការគ្នារបស់អាជ្ញាធរចម្រុះ ដោយប្រើប្រាស់រថយន្តពន្លត់ ៣គ្រេឿង អគ្គិភ័យក៏រលត់ទៅវិញនៅម៉ោង ៧៖៥០នាទី៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news