អស់ពេល ជាយូរលង់ណាស់ មកហើយ មានគ្រួសារមួយ មានកូនប្រុសមានពីរនាក់
ឈ្មោះ In និង Out។ នៅពេល ដែល In ចេញទៅក្រៅ Out ចូលក្នុងផ្ទះ។ ប្រសិនបើ
In ចង់ចេញទៅខាងក្រៅ គាត់មិនចេញទៅក្រៅទេ រហូតដល់ Out ចូលក្នុងផ្ទះវិញ។
ចំណែក Out វិញ  ក៏ដូចគ្នាដែរ   ប្រសិនបើ Out  ចង់ចេញទៅក្រៅ  គាត់ក៏ មិនអាច
ចេញទៅខាងក្រៅបានដែរ  គាត់ត្រូវរង់ចាំ  រហូតដល់ In  ចូលក្នុងផ្ទះវិញសិន។
ថ្ងៃមួយ  មានខ្យល់ព្យុះមួយ បានបោកបក់មកដល់ជិតផ្ទះ របស់ពួកគេ ធ្វើឱ្យ  ឪពុក
ម្តាយរបស់ពួកគេ  មានការបារម្ភ ជាខ្លាំង ក៏បានរកមើល In និង Out នៅក្នុងផ្ទះដែរ
ឬអត់។ ស្រាប់តែ ម្តាយ  ឃើញ  Out នៅក្នុង ផ្ទះ  បាត់ In ម្តាយ ក៏បាននិយាយថា៖
Out កូនចេញទៅខាងក្រៅ នាំ In មកផ្ទះវិញ ម្តាយ បារម្ភពី In ណាស់!
Out និយាយថា៖ បាទម៉ាក់! បន្ទាប់មក  Out បានចេញទៅក្រៅ ជាលើកដំបូង នៅ
ពេលដែល  In   នៅខាងក្រៅផ្ទះ  ដូចគ្នាដែរ។ ទើបតែ  បាន ១នាទី Out បាននាំ In
មកក្នុងផ្ទះវិញ  ជាលើកទីមួយ  ដូចគ្នា អស់រយៈពេល  ជាយូរមកហើយ ដែល In និង
 Out ចូលក្នុងផ្ទះ ក្នុងពេល តែមួយជាមួយគ្នា។
ម្តាយរបស់ពួកគេ  មានការភ្ញាក់ផ្អើលជាខ្លាំង   ហើយបានសួរទៅ Out ថា៖ Out តើ
កូនរកឃើញ បងប្រុសរបស់កូន ដោយវិធីណា ឆាប់យ៉ាងនេះ?
Out ឆ្លើយថា៖ អូ! ងាយស្រួលទេ ម៉ាក់! ដោយសារតែ In មានក្លិនស្អុយ!!!
ដោយ៖ វណ្ណៈ
ប្រភព៖ donhmorris