CamNews

ព័ត៌មានជាតិ 

ផ្ទុះការតវ៉ា រវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ ករណីចាប់ម៉ូតូដឹកឈើ បម្រុងទៅវៀតណាម

រតនគិរីៈ ប្រជាពលរដ្ឋប្រមាណ ២០០នាក់ ប្រដាប់ដោយដំបង កាំបិត ពូថៅគ្រប់ដៃ កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤នេះ បានចូលទៅរំដោះឈើ និងម៉ូតូពួកគាត់ នៅក្នុងបន្ទាយទាហាន វរការពារព្រំ ដែនលេខ១០២ បន្ទាប់ពីក្រុមសមត្ថកិច្ចចាប់ម៉ូតូ ពួកគាត់ដឹកឈើបម្រុងដឹកទៅលក់ នៅប្រទេសវៀត ណាម ប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ ដឹកយកទៅរក្សាទុក ។

បើតាមមន្ត្រីយោធា វរការពារព្រំដែនលេខ ១០២ ប្រាប់ឲ្យដឹងថា សមត្ថកិច្ចដែលចុះប្រតិបត្តិការចាប់ ម៉ូតូ ដឹកឈើនេះរួមមាន លោក ឆាយ សុវណ្ណរ៉ា មន្ត្រីយោធាការិយាល័យព្រំដែន បញ្ជាការដ្ឋានទ័ពជើង គោកប្រចាំខេត្តរតនគិរី និងលោក អេង ពៅ មន្ត្រីយោធាអធិការកិច្ចបញ្ជាការដ្ឋាន ទ័ពជើងគោកប្រចាំ ខេត្តរតនគិរី បានចាប់ម៉ូតូដឹកឈើចំនួន ១០គ្រឿង កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ត្រង់ ចំណុចក្បែរប៉ុស្តិ៍ច្រករបៀងភ្នំក្រហម ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ។

មន្ត្រីយោធាខាងលើ ប្រាប់បន្តទៀតថា បន្ទាប់ពីមន្ត្រីរដ្ឋបាលព្រៃឈើ យកគោយន្តទៅដឹក វត្ថុតាង បទ ល្មើសបម្រុងដឹកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើបរកែវ ប្រជាពលរដ្ឋដែលជាជនជាតិចារ៉ាយ ចេញ មកស្ទាក់រួចបិទផ្លូវ ដើម្បីរំដោះយកវត្ថុតាង ខណៈនោះអ្នកបើកគោយន្ត ឃើញសភាពការណ៍ មិនស្រួល បើកគេចចូលទៅក្នុងបន្ទាយទាហាន វរការពារព្រំដែនលេខ១០២ ។

មន្ត្រីយោធាខាងលើ បញ្ជាក់ឲ្យដឹងទៀតថា ភ្លាមៗនោះឈើ និងមធ្យោបាយដែលនៅពេលនោះ សមត្ថ កិច្ចបានត្រឹមតែឈរឱបដៃមើលតែប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថា លោក ឆាយ សុវណ្ណរ៉ា មន្ត្រីយោធាការិយាល័យព្រំដែន បញ្ជាការដ្ឋានកងទ័ពជើង គោក ត្រូវវប្រភពជាច្រើននិយាយថា ជាអតីតឈ្មួញរកស៊ីបទល្មើសព្រៃឈើ ដុះស្លែនៅខេត្តរតនគិរី ជា យូរឆ្នាំមកហើយ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news