CamNews

ប្លែកៗ 

រកប្រពន្ធមិនបានការជាមួយតុក្តតាតែម្ដងទៅ!


Everard Cunion អាយុ ៥៥ ឆ្នាំជាបុរសកំសត់ដែលរស់នៅ Dorset, UK ដែលមិនអាចរកនារី
ពិតដែលខ្លួនស្រលាញ់បានក៏សម្រេចចិត្តថានឹងរៀបការជាមួយនឹងតុក្ដតាដែលគាត់បានទិញ
យកមករួមសិចតាំងពីឆ្នាំ២០០០មក។

Everart បានទិញ Rebecca ជាតុក្តតាទីមួយរបស់គាត់កាលពីឆ្នាំ២០០០ ក្នុងតម្លៃមហិមាដល់
៥០០០ផោន ទោះបីជាតុក្តតាប្រភេទនេះបានឡើងតម្លៃថ្លៃកប់ពពកក្ដីក៏គាត់នៅតែសម្រេចចិត្ត
ថានឹងទីញតុក្តតាមួយទៀតនៅឆ្នាំ២០០៤ហើយក្រោយមកគាត់ក៏បានសម្រេចចិត្តទីញយក
តុក្តតាមួយទៀតក្នុងឆ្នាំបន្ទាប់។ ចំពោះបញ្ហាលុយកាក់វាដូចជាមិនសំខាន់ចំពោះគាត់នោះទេ
តែអ្វីដែលសំខាន់គឺសេចក្ដីសុខរវាងគាត់និងតុក្តតាទាំងនោះដែលគាត់ចាត់ទុកថាជាគ្រួសារ
មួយទៅហើយ។ Cunion គឺជាបុរសម្នាក់ដែលយកចិត្តទុកដាក់ជាមួយតុក្តតារបស់គាត់ជាខ្លាំង
គាត់បានធ្វើចិត្តស្រមើស្រមៃថាពយកគេជាមនុស្សពិត ដោយការស្ទាបស្បែករបស់តុក្តតា គាត់
បានទិញគ្រឿងសម្អាងសម្រាប់តុក្តតាអស់ទាំងនោះ ថែមទាំងមានសម្លៀកបំពាក់ទៀតផងហើយ
គាត់ចូលចិត្តលេងជាមួយនឹងតុក្តតាទាំងនោះដូចជាគ្រួសារសប្បនិមិត្តមួយដូច្នោះដែរ។ បើសិន
ជាស្ដាប់ទៅវាដូចជាមិនប្រក្រតីតែសម្រាប់បុរសម្នាក់នេះគាត់សប្បាយរីករាយនឹងជីវិតរបស់
គាត់ជាខ្លាំង គាត់បានប្រាប់ថាតុក្តតាទាំងនេះបានធ្ចើអោយជីវិតរបស់គាត់មានតម្លៃកាត់ថ្លៃពុំ
បាន មិនត្រឹមតែប៉ុណ្ណោះការរៀបការជាមួយនឹងតុក្តតាគឺអាចកាត់បន្ថយភាពឈ្លោះទាស់ទែង
គ្នាដែលបង្កដល់ការលែងលះបានផង។


ដោយ៖ វឌ្ឍនា
ប្រភពពី៖ odditycentral

Tags: