ឧត្តរមានជ័យៈ មានករណី ផ្ទុះគ្រាប់មីន តោនចំនួន ០១គ្រាប់ មីននៅសេសសល់ ពីសម័យសង្គ្រាម
បណ្ដាល ឲ្យស្លាប់ប្រជាពលរដ្ឋចំនួន ៣នាក់ជាឪពុកកូន ហើយរបួសសត្វក្របីចំនួន ០២ក្បាល និង
ខូចរទេះ០១គ្រឿងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង១៣ និង៤៥នាទី។
ហេតុការណ៍ផ្ទុះគ្រាប់នេះ បានកើតឡើងនៅក្នុងព្រៃ ចំណុចភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុក
ត្រពាំងប្រាសាទ ខណៈពេលដែលប្រជាពលរដ្ឋ បររទេះក្របីដឹកឈើ គ្រឿង ធ្វើផ្ទះ ពីក្នុងព្រៃ ។
ជនរងគ្រោះមានឈ្មោះ៖ ១- ឈ្មោះ អែល បុល ភេទ ប្រុស អាយុ ៤៥ឆ្នាំ ២- ឈ្មោះ ប៉េង ប្លយ ភេទ
បុ្រស អាយុ ១៣ឆ្នាំ ៣- ឈ្មោះ បុលស្រីម៉ី ភេទ ស្រី អាយុ ១២ឆ្នាំ រស់នៅ ភូមិទំនប់អភិវឌ្ឍន៍ឃុំ អូរ
ស្វាយស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល