បាសិត គឺជាឈ្មោះប្រាង្គបា្រសាទ ប្រវត្តិសាស្រ្តបុរាណខ្មែរ ដ៏អច្ឆរិយនាសម័យដើម ដែលត្រូវបាន
កសាងអំឡុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (ឆ្នាំ១០០២-១០៥០) មានទីតាំងស្ថិតនៅក្នុងភូមិបាសិត
ឃុំតាភុន ចម្ងាយ១៥គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រាសាទបាសិត ជាប្រាង្គប្រាសាទមួយ ដែលបានប្រើប្រាស់រចនាប័ទ្មពីសតវត្សរ៍ទី១១ និង កសាង
ក្នុងឆ្នាំ១០៣៦ ដល់ឆ្នាំ១០៤២។ នៅជិតប្រាសាទ មានស្រះទឹកមួយ ដែលមានបណ្ដោយ ២០ម៉ែត្រ
និងទទឹង ១២ម៉ែត្រ និង ជម្រៅ ១០ម៉ែត្រ។ ស្រះនេះមិនដែលរីងឡើយ ទោះបីជាស្ថិតក្នុងរដូវប្រាំង
ក៏ដោយ។
បច្ចុប្បន្ន បា្រង្គបា្រសាទបាសិត គឺត្រូវបានទទួលរងការខូតខាត និង ទ្រុឌទ្រោមយ៉ាងខ្លាំង ដោយ
សារតែសង្រ្គាម ពីអតីតកាលផង និង កត្តាធម្មជាតិផង។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ប្រាសាទ
នេះ សព្វថ្ងៃ បានក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តបុរាណមួយ ដ៏ទាក់ទាញ សំរាប់ភ្ញៀវជាតិ
និង អន្តរជាតិ មកទស្សនា ជារៀងរាល់ថ្ងៃ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia