(បាត់ដំបង)៖ កូនប្រុសដែលមានជំងឺសរសៃប្រសាទ (សតិមិនគ្រប់) បានកាប់ឪពុកបង្កើតខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗខណៈពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៦ នៅចំណុចបឹងឫស្សី ស្ថិតក្នុងភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្ដ្រីនគរបាល ស្រុកមោងឬស្សី បានឲ្យដឹងថា ជនសង្ស័យត្រូវជាកូនបង្កេីតឈ្មោះ បឿន សុខ (ហៅអ៉ិន សុខុម) អាយុ៤០ឆ្នាំ មុខរបរធ្វេីស្រែ បានយកពូថៅកាប់ទៅលេីជនរងគ្រោះ ជាឪពុកបង្កេីតឈ្មោះ ប៊ិច បឿន អាយុ៦៥ឆ្នាំ ចំនួន៤ពូថៅ ហើយបានស្លាប់ពាក់កណ្ដាលផ្លូវពេលបញ្ជូនទៅមន្ទីពេទ្យ រួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
សូមបញ្ជាក់ថា ជនសង្ស័យខាងលេីនេះ ធ្លាប់ជាប់ពន្ធនាគារម្ដងហេីយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ក្នុងករណីមនុស្សឃាត ដោយចេតនា (បាញ់សម្លាប់មេខ្លួនឯង) ហេីយបានចេញពីពន្ធនាគារនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ មកដល់ថ្ងៃកើតហេតុ។
ក្រោយកើយហេតុ កម្លាំងអធិការស្រុកមោងឫស្សី ចុះប្រតិបត្តិការរុករក រយៈពេលជាង៣ម៉ោង ទើបចាប់ឃាតកម្នាក់នោះបាន នាំយកមកអធិការស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្ត ចាត់បន្តតាមច្បាប់។ រីឯសាកសពត្រូវបានក្រុមគ្រួសារធ្វេីបុណ្យ តាមប្រពៃណី៕