CamNews

ព័ត៌មានជាតិ 

រថយន្ដកុងតឺន័រ បុកអ្នកកាសែតម្នាក់ បែកក្បាល ធ្លាយខួរស្លាប់

ភ្នំពេញ  ៖ អ្នកកាសែតម្នាក់ ឈ្មោះស៊ឹម ណាវី អាយុ៤៥ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ត្រូវបានរថយន្ដកុងតឺន័រ ពណ៌ ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2187 បុកកិនបែកក្បាល ស្លាប់ភ្លាមៗ នៅ កន្លែងកើតហេតុ កាលពីវេលាម៉ោង៨និង ១៥នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ស្ថិត នៅមុខផ្ទះសំណាក់ ៦៩ ផ្លូវលេខ១៩២៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បើកម៉ូតូ ម៉ាកស៊ីរូស ពណ៌ក្រហម ពាក់ស្លាកលេខ  Press3333k ធ្វើដំណើរតាមផ្លូវលេខ១៩២៨ ក្នុងទិសដៅពីលិចទៅកើត លុះដល់ ចំណុចកើតហេតុ ក៏ត្រូវរថយន្ដហ៊ីណូ បានប្រជែងរថយន្ដកាមរីមិនផុត ក៏ជ្រុលទៅ បុកជនរងគ្រោះ និងកិនបណ្ដាលឱ្យ បែកក្បាលស្លាប់ភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកយកសព រីឯអ្នកបើករថយន្ដកុងតឺន័រ ដែលគេមិនស្គាល់អត្ដសញ្ញាណ បានរត់គេចខ្លួនបាត់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ