ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានផ្ញើលិខិតមួយច្បាប់ ទៅអគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដើម្បីឲ្យបង្កក គណនីធនាគារ របស់ឧកញ៉ាល្បីឈ្មោះ ៤នាក់ ដែលជំពាក់បំណុលរដ្ឋ មិនទាន់សងគ្រប់នៃការទិញ និងដោះដូរដីរដ្ឋ ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហៅកាត់ថា AKP បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានផ្ញើលិខិតជូនអគ្គទេសាភិបាល ធនាគារជាតិ ដើម្បីឲ្យបង្កកទ្រព្យសម្បត្តិរបស់ឧកញ៉ា ល្បីឈ្មោះ ៤រូប ដែលលិខិតនោះចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ឧកញ៉ាទាំង ៤រូបនោះរួមមាន លោកស្រីឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច, លោកស្រីឧកញ៉ា ភូ ស៊ីវខេង ប្រធានក្រុមហ៊ុន Golden Century Import Export Co.,Ltd , លោកឧកញ៉ា ងិន មនោ ប្រធានក្រុមហ៊ុន មនោរតន ខនស្ត្រាក់សិន និង លោកឧកញ៉ា នង សាវុធ ប្រធានក្រុមហ៊ុនសុវណ្ណវឌ្ឍនៈ។
យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច ត្រូវបានរដ្ឋបង្កក ទ្រព្យគណនីធនាគារ ពាក់ព័ន្ធករណី បង់ប្រាក់លំអៀង ពីការដោះដូរ ទីតាំងអតីតនាយកដ្ឋាន សម្ភាររបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងទូ ទាត់បង្គ្រប់ថ្លៃទិញផ្តាច់ ទីតាំងអតីតអង់តែន ទូរទស្សន៍ទួលគោក របស់ក្រសួងព័ត៌មាន។
លោកស្រី ភូ ស៊ីវខេង ប្រធានក្រុមហ៊ុន Golden Century Import Export Co.,Ltd ករណីបង់បង្គ្រប់ថ្លៃទិញផ្តាច់ ទីតាំងអតីត សណ្ឋាគារជ័យជំនះ និងអាង ហែលទឹក ខេត្តបាត់ដំបង របស់ក្រសួងមហាផ្ទៃ។
លោកឧកញ៉ា ងិន មនោ ប្រធានក្រុមហ៊ុន មនោរតន ខនស្ត្រាក់សិន ករណីទូទាត់ជាដំណាក់ ថ្លៃទិញផ្តាច់ទីតាំងអតីត សណ្ឋាគារមនោរម្យ របស់សាលា រាជធានីភ្នំពេញ និងបង់ប្រាក់លំអៀងថ្លៃ ដោះដូរទីតាំងឃ្លាំង ឱសថរបស់ក្រសួង ការពារជាតិ។ ដោយឡែក លោកឧកញ៉ា នង សាវុធ ប្រធានក្រុមហ៊ុន សុវណ្ណវឌ្ឍនៈ ករណីទិញផ្តាច់ទី តាំងអតីតនាយកដ្ឋាន វត្ថុបុរាណ របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ក្នុងលិខិតថា ដោយភាគីឯកជនមិន បានធ្វើការទូទាត់សង បំណុលជាប់ជំពាក់ និងប្រាក់ពិន័យ តាមពេលវេលាកំណត់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្នើ សុំកិច្ចសហការ ក្នុងការចាត់វិធាន ការបន្ត ដោយបង្កកគណនី អ្នកដែលមានឈ្មោះ ដូចបានជម្រាបជូន ខាងលើ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងជូនដំណឹង ស្នើសុំបើកគណនី ទាំងនោះឡើងវិញ នៅពេលដែល ភាគីឯកជនបានទូទាត់ សងបំណុល ជាប់ជំពាក់ និងប្រាក់ពិន័យ ជូនរដ្ឋរួចរាល់ និងគ្រប់ចំនួននោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ សង្គមស៊ីវិលដែលឃ្លាំមើលពីតម្លាភាពនៅក្នុងសង្គមកម្ពុជា បានសំណូមពរ និងស្នើដល់រាជ រដ្ឋាភិបាលកម្ពុជា ឲ្យប្រើប្រាស់យន្ត ការផ្ទេរទ្រព្យសម្បត្តិ រដ្ឋឲ្យឯកជនធ្វើ ឡើងប្រកបដោយ តម្លាភាពតាមរយៈ ការដាក់ដេញថ្លៃ ជាសាធារណៈ។ ការស្នើរបស់សង្គមស៊ីវិល បែបនេះបន្ទាប់ពី បែកធ្លាយនូវព័ត៌មាន ឧកញ៉ាមួយចំនួន ត្រូវរដ្ឋបង្កកទ្រព្យ សម្បត្តិនៅធនាគារ ដោយមូលហេតុ ជំពាក់លុយរដ្ឋ ក្នុងការដោះដូរ ទីតាំងដីរដ្ឋមួយចំនួន ហើយបង់លុយមិនទាន់ គ្រប់ចំនួនឲ្យរដ្ឋនៅឡើយ។
អ្នកសម្របសម្រួលបណ្តាញដើម្បីគណនេយ្យភាពសង្គម លោក សន ជ័យ ដែលកន្លងមកធ្លាប់រិះគន់ រាជរដ្ឋាភិបាល មិនសំចៃមាត់ទាក់ទង ទៅនឹងគណនេយ្យ ភាពសង្គម បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ថា ចំណាត់កា ររបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការបង្កកទ្រព្យសម្បត្តិ របស់ឧកញ៉ាមួយចំនួន ដែលជំពាក់លុយរដ្ឋ ហាក់ដូចជាយឺត ពេលបន្តិចហើយ ព្រោះថា ការផ្តល់ ទ្រព្យសម្បត្តិរដ្ឋឲ្យឈ្មួញ ឯកជន គួរត្រូវឲ្យពួកគេតម្កល់ប្រាក់ ជាមុន ជៀសវាងឈ្មួញ ធ្វើនំអត់ម្សៅ ជាមួយរដ្ឋ ហើយនេះ(ការបង្កកទ្រព្យសម្បតិ្ត) គឺជាមេរៀន មួយដែល រដ្ឋត្រូវតែយកធ្វើ បទពិសោធន៍។
លោក សន ជ័យ បន្ថែមយ៉ាងដូច្នេះថា «ដើម្បីជៀសវាងការផ្ទេរ ទ្រព្យសម្បត្តិរដ្ឋគ្មានតម្លាភាព ហើយកុំឲ្យមានករណី ដូចមុនទៀតរាជរដ្ឋាភិបាល គួរតែប្រើយន្តការ ច្បាស់លាស់មួយ ដោយការផ្ទេរសម្បត្តិរដ្ឋ ដែលមានដូចជាអគារ រដ្ឋបាលជាដើម គួរតែប្រកាសឲ្យមានការ ចូលរួមដេញថ្លៃ ជាសារធារណៈ ។ ប្រទេសយើងមិនមែនមាន តែឧកញ៉ា២-៣នាក់ឯណា ឧកញ៉ាមានមួយគំនរ អីចឹងពួកគាត់អាចមក ដាក់ចេញថ្លៃ ធ្វើដូចនេះ ពិតជាមានតម្លាភាព និងចំណេញដល់រដ្ឋ»៕
លោកស្រី ស៊ុយ សុផាន